trollkhmer news

Bruno ថា Pogba និង Edinson Cavani ជាកីឡាករពីររូបដែល Man United ខ្វះមិនបាន

ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១៥:៣៩

Bruno ថា Pogba និង Edinson Cavani ជាកីឡាករពីររូបដែល Man United ខ្វះមិនបាន



អង់គ្លេស៖ ខ្សែបម្រើ Bruno Fernandes បានចាត់ទុក Paul Pogba និង Edinson Cavani ជា កីឡាករពីររូបដែល Manchester United មិនអាចខ្វះបាន។



ជាការពិតណាស់ Man Utd នឹងត្រូវធ្វើការពិភាក្សាលើកុងត្រាថ្មីជាមួយ Cavani និង Pogba ក្រោយបញ្ចប់រដូវកាលនេះ។ កីឡាករទាំងពីរត្រូវបានគេជឿជាក់ថាកំពុងរង់ចាំក្នុងការបន្តកិច្ចសន្យាថ្មី ស្របពេលអ្នកចាត់ការក្រុមលោក Ole Gunnar Solskjaer ក៏ចង់រក្សាអ្នកទាំងពីរដូចគ្នា។



Bruno បាននិយាយថា៖ កីឡាករដែលមានគុណភាពតែងតែនាំមកនូវគុណភាពសម្រាប់ក្រុម។ ពួកយើងដឹងហើយពីអ្វីដែល Pogba និង Cavani អាចផ្តល់មកកាន់ក្រុម។ ពួគេទាំងពីរ គឺ ពិតជាសំខាន់ណាស់សម្រាប់ពួកយើង ហើយ វាពិតជាពិបាកណាស់ក្នុងការស្វែករកកីឡាករដែលមានសមត្ថភាពបែបនេះក្នុងតម្លៃខ្លួនល្អ៕


ប្រភព​ : sportskeeda