trollkhmer news

Zidane៖ Chelsea សមនឹងឈ្នះ យើងគួរតែអបអរពួកគេដែលបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ Champions League

ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១០:៥៨

Zidane៖ Chelsea សមនឹងឈ្នះ យើងគួរតែអបអរពួកគេដែលបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ Champions League



បរទេស៖ បន្ទាប់ពីបរាជ័យក្នុងការឡើងទៅវគ្គផ្តាច់ព្រ័ត្រ Champion League ក្រោមថ្វៃជើង Chelsea ក្នុងលទ្ធផលទាំង២ជើង ៣-១ លោក Zinedine Zidane បានទទួលស្គាល់ពីថ្វៃជើងរបស់ក្រុមតោខៀវ Chelsea ក្នុងការប្រកួតនេះ ហើយបានអបអរសាទរពួកគេចំពោះការឈានទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នេះ ហើយក៏បានសរសើរដែថា Chelsea គឺជាក្រុមមួយដែលមានប្រៀបជាងក្រុមរបស់ខ្លួន។



ថ្លែងក្នុងបទសម្ភាសន៍ក្រោយចប់ការប្រកួត Zidane បានថ្លែងពាក្យក្នុងចិត្តឲ្យដឹងថា៖"យើងអាចនិយាយបានថា ពួកគេសមនឹងទទួលបានជ័យជម្នះនេះ។ ក្រុមតោខៀវ Chelsea បានបង្ហាញការប្រកួតដ៏អស្ចារ្យពួកគេបានឡើងទៅវគ្គបន្តរហើយយើងត្រូវតែអបអរសាទរពួកគេ។យើងពិតជាមានមោទនភាពចំពោះក្រុមរបស់យើង កីឡាកររបស់ខ្ញុំបានខំប្រឹងអស់ពីសមត្ថភាព ហើយបានធ្លាក់នៅកៀកវគ្គផ្តាច់ព្រ័ត្រដែរ។



ក្នុងការប្រកួតយប់មិញនេះផងដែរ Zidane បានធ្វើឲ្យគ្រប់គ្នាមានការងឿងឆ្ងល់ផងដែរអំពីការផ្លាស់ប្តូរតំបន់ខ្លះរបស់កីឡាករ ដែលបានដាក់ឲ្យ Vinicius ឲ្យលេងការពារស្លាប ជាមួយ Mendy ។ លោកបានថ្លែងថា៖ ខ្ញុំចង់ធ្វើការផ្លាស់ប្តូរកន្លែងការពារស្លាប ព្រោះពួកគេធ្លាប់បានធ្វើការធ្ងន់មកហើយ។ ឥឡូវនេះជាពេលដែលយើងត្រូវសម្រាក ហើយគិតពីពាន La Liga វិញ ។ ពេលនេះយើងមិនសប្បាយចិត្តឡើយ នៅពេលដែលចាញ់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រអ្នកមិនអាចរីករាយបាននោះទេ ពេលនេះជាវេលាតានតឹងមួយ តែយើងនឹងត្រលប់ទៅហ្វឹកហាត់ឡើងវិញសម្រាប់ការប្រកួតបន្ទាប់នៅក្នុងលីគ៕


ប្រភព​ : Goal.com