trollkhmer news

Thomas Tuchel ក្លាយជាគ្រូបង្វឹកដំបូងបង្អស់ដែលដឹកនាំក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រ Champions League ពីររដូវកាលជាប់ៗគ្នា ជាមួយក្រុមពីរផ្សេងៗគ្នា

ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១០:៤៩

Thomas Tuchel ក្លាយជាគ្រូបង្វឹកដំបូងបង្អស់ដែលដឹកនាំក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រ Champions League ពីររដូវកាលជាប់ៗគ្នា ជាមួយក្រុមពីរផ្សេងៗគ្នា



អឺរ៉ុប៖ លោក Thomas Tuchel បានក្លាយជាអ្នកចាត់ការទូទៅដំបូងគេបង្អស់ដែលអាចដឹកនាំក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League ពីររដូវកាលជាប់ៗគ្នាជាមួយក្រុមពីរផ្សេងៗគ្នា។



ជាការពិតណាស់ ក្នុងការប្រកួតយប់មិញនេះ Chelsea បានយកឈ្នះ Real Madrid ក្នុងលទ្ធផល២ទល់នឹង០ នៃការប្រកួតជើងទីពីរ និង សរុបទាំងពីរជើង ៣ទល់នឹង១ ដើម្បីកក់កៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដោយត្រូវប៉ះជាមួយនឹង Manchester City។


បើយើងក្រឡេកទៅក្រោយបន្តិច កាលពីរដូវកាលមុន ក្នុងនាមជាគ្រូបង្វឹករបស់ Paris Saint Germain លោក​ Tuchel បានដឹកនាំក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League ដូចគ្នា ប៉ុន្តែពេលនោះក្លិបអ្នកមានបារាំងខាងលើទទួលរង់បរាជ័យក្រោមថ្វីជើង Bayern Munich ក្នុងលទ្ធផល ១ទល់នឹង០។ 


បន្ទាប់ពីសាងបាននូវកំណត់ត្រាថ្មី ក្នុងពានរង្វាន់ Champions League លោក Tuchel បាននិយាយថា៖ ខ្ញុំពិតជារីករាយណាស់ដែលពួកយើងបានបង្កើតនូវសមិទ្ធផលនេះឡើង។ ខ្ញុំសប្បាយចិត្តដែលមានឱកាសក្នុងការរស់នៅជាមួយបាល់ទាត់ក្នុងនាមជាអាជីព៕


ប្រភព​ : Goal.com