trollkhmer news

Chelsea ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ Champions League ក្រោយយកឈ្នះ Real Madrid ជើងទី២ ក្នុងលទ្ធផល ២ទល់នឹង០

ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១០:១០

Chelsea ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ Champions League ក្រោយយកឈ្នះ Real Madrid ជើងទី២ ក្នុងលទ្ធផល ២ទល់នឹង០


បរទេស៖ ក្រុម​តោ​ខៀវ Chelsea ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Real Madrid ​ជើង​ទី​២​យប់មិញ ​ក្នុង​លទ្ធផល ២-០ ​ទៀត​សរុប​ទាំង​ពីរ​ជើង ៣-១ ​ពាន​រង្វាន់ UEFA Champions League ​។


ក្រុម Chelsea ត្រូវចំណាយពេលរហូតដល់ ៨៥ នាទីទើបអាចសម្រេចគ្រាប់បាល់បាន ២ គ្រាប់ ក្នុងនោះកីឡាករ Timo Werner រកបាន ១ គ្រាប់ និង Mason Mount ស៊ុតបញ្ចូលទីបាន ១ គ្រាប់ផងដែរ។ ហើយការប្រកួតបានញ្ចប់ទៅដោយ Chelsea បានទទួលជ័យជម្នះក្នុងលទ្ធផល ២-០។ សរុបលទ្ធផលទាំងពីរជើង ក្រុមតោខៀវបានទទួលជ័យជម្នះទៅលើក្រុម Real Madrid ក្នុងលទ្ធផល ៣-១។


ក្រុម Chelsea នឹងត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជួបជាមួយក្រុមរួមលីគអង់គ្លេសដូចគ្នា Manchester City។ ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២១ ដែលនឹងរៀបចំឡើងនៅកីឡដ្ឋាន Atatürk Olympic Stadium របស់ប្រទេស តួកគី៕




ប្រភព​ : BBC