trollkhmer news

Mason Mount ថា Chelsea គួរតែរកគ្រាប់បាល់បាន ៥គ្រាប់ឯណោះ ក្នុងការប្រកួតទល់នឹងក្រុម Real Madrid យប់មិញ

ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១០:០០

Mason Mount ថា Chelsea គួរតែរកគ្រាប់បាល់បាន ៥គ្រាប់ឯណោះ ក្នុងការប្រកួតទល់នឹងក្រុម Real Madrid យប់មិញ


អឺរ៉ុប៖ កីឡាករ Mason Mount បាននិយាយថា Chelsea គួរតែរកគ្រាប់បាល់បាន ៥ គ្រាប់ឯណោះនៅក្នុងជំនួបទល់នឹងក្រុម Real Madrid វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League កាលពីថ្ងៃពុធកន្លងទៅ ប៉ុន្តែពួកគេបានខកខានឱកាសក្នុងការបញ្ចប់ទីជាច្រើនលើកច្រើនសារ យ៉ាងណាគាត់ជឿជាក់ថាការប្រកួតនេះគឺងាយស្រួលជាងការប្រកួតជើងទី ១ ទៅទៀត។



គួរបញ្ជាក់ថា ក្រុម Chelsea ត្រូវចំណាយពេលរហូតដល់ ៨៥ នាទីទើបអាចសម្រេចគ្រាប់បាល់បាន ២ គ្រាប់ ក្នុងនោះកីឡាករ Timo Werner រកបាន ១ គ្រាប់ និង Mason Mount ស៊ុតបញ្ចូលទីបាន ១ គ្រាប់ផងដែរ។ ហើយការប្រកួតបានញ្ចប់ទៅដោយ Chelsea បានទទួលជ័យជម្នះក្នុងលទ្ធផល ២-០។ សរុបលទ្ធផលទាំងពីរជើង ក្រុមតោខៀវបានទទួលជ័យជម្នះទៅលើក្រុម Real Madrid ក្នុងលទ្ធផល ៣-១។



ដូច្នេះមានន័យថា ក្រុម Chelsea នឹងត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជួបជាមួយក្រុមរួមលីគអង់គ្លេសដូចគ្នា Manchester City។ ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២១ ដែលនឹងរៀបចំឡើងនៅកីឡដ្ឋាន Atatürk Olympic Stadium របស់ប្រទេស តួកគី។


ក្រោយពេលបញ្ចប់ការប្រកួត Mount បានថ្លែងប្រាប់គេហទំព័រ BT Sport យ៉ាងដូច្នេះថា៖ វាជាការប្រកួតដ៏ស្វិតស្វាញមួយ។ ពួកគេបានមកទីនេះ ដោយខំប្រឹងធ្វើគ្រប់យ៉ាង ប៉ុន្តែយើងក៏បានខំប្រឹងខ្លាំងណាស់ដែរ។ យើងមិនគួររកគ្រាប់បាល់បានតែប៉ុណ្ណឹងទេ យ៉ាងហោចណាស់ក៏យើងអាចស៊ុតបាន ៥ គ្រាប់ដែរ។ ប៉ុន្តែអ្វីដែលសំខាន់ យប់នេះពួកយើងបានឈ្នះហើយ។ យើងចង់ឆ្ពោះទៅមុខដោយទទួលបានជ័យជម្នះគ្រប់ប្រកួតជាបន្តទៀត។ ខ្ញុំពិបាកនឹងបកស្រាយចំពោះការប្រកួតនេះខ្លាំងណាស់។ ប៉ុន្តែយើងពិតជាបង្ហាញទម្រង់លេងបានល្អមែនទែននៅយប់នេះ៕


ប្រភព​ : Goal.com