trollkhmer news

Man City បានឡើងប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រ ក្រោយបន្តឈ្នះ PSG យប់មិញនេះ

ថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១០:១៣

Man City បានឡើងប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រ ក្រោយបន្តឈ្នះ PSG យប់មិញនេះ



អង់គ្លេស៖ ក្លិប Manchester City បាន​ឡើង​ដល់ប្រកួតវគ្គផ្ដាច់ព្រ័ត្រហើយ ក្រោយពីបាន​ប្រកួត​ឈ្នះនឹង​ក្លិប Paris Saint Germain ក្នុង​ក្របខ័ណ្ឌ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី២ នៅលទ្ធផល ២-០ យប់មិញ​នេះ​។



Man City បាន​ស៊ុតចូល​ ២គ្រាប់ដោយ​ខ្សែប្រយុទ្ធ Riyad Mahrez នៅនាទីទី១១ និង​នាទីទី៦៣ម្ដងទៀត។ ឯខាង​ PSG វិញ​ខិតខំបកមកខាង​ Man City វិញ​តែ​មិនអាច​ស៊ុតចូលបាន រហូតធ្វើឲ្យខ្សែបម្រើរបស់​ខ្លួនកីឡាករ Angel Di Maria ទទួលបាន​កាតក្រហម​ទៀតផងនៅនាទីទី៦៩។



គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពីប្រកួតខាង​លើជើងទី១ Man City ក៏​ប្រកួតឈ្នះ PSG ផង​ដែរ​នៅ​លទ្ធផល ២-១៕


ប្រភព​ : CBS Sports