trollkhmer news

Chelsea ចូលរួមប្រជែងយកខ្សែប្រយុទ្ធ Jadon Sancho ពី Dortmund

ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១៦:២២

Chelsea ចូលរួមប្រជែងយកខ្សែប្រយុទ្ធ Jadon Sancho ពី Dortmund



បរទេស៖ ក្លិបតោខៀវ Chelsea របស់អង់គ្លេសពេលនេះបានចូលខ្លួនដើម្បីប្រជែងយកកីឡាករ Jadon Sancho របស់ Dortmund ហើយ។ ក្លឹបនេះមានចំណាប់អារម្មណ៍ទៅលើកីឡាករអង់គ្លេសរូបនេះស្របពេលដែលអ្នកចាត់ការរបស់ក្លឹបលោក Thomas Tuchel កំពុងតែស្វែងរកខ្សែប្រយុទ្ធជួរលើមួយរូបដើម្បីយកមកបំពេញតំបន់ប្រយុទ្ធ ហើយគិតថារូបគេជាជម្រើសដ៏ស័ក្តសមបំផុត។


ក្រៅពីតោខៀវ Chelsea ក្លឹបនៅអង់គ្លេសជាច្រើនក៏បានចាប់អារម្មណ៍លើកីឡាកររូបនេះផងដែរ ដូចជាហង្សក្រហម Liverpool និងបិសាចក្រហម Manchester United ជាដើម។



តម្លៃខ្លួនរបស់កីឡាករសញ្ជាតិអង់គ្លេសរូបនេះមានតម្លៃ ១០០ លានផោនកាលពីរដូវក្តៅមុនក៏ប៉ុន្តែដោយសារតែវិបត្តិ កូវីត ពេលនេះក្លឹបព្រមបន្ថយតម្លៃខ្លួនគេមកត្រឹម ៧៨ លានផោនហើយ។ គួរបញ្ជាក់ផងដែរថា តាំងពីគេចូលរួមជាមួយ Dortmund មកគេរកបាន ៤៦គ្រាប់និងបញ្ជួនឲ្យមិត្តរួមក្រុមបាន ៦២ ដងហើយ៕


ប្រភព​ : Dailymail