trollkhmer news

Pep ប្រាប់កូនក្រុមថា ប្រយ័ត្នឈឺចាប់ដោយសារ PSG យប់នេះ នៅ Champions League

ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១៦:១៧

Pep ប្រាប់កូនក្រុមថា ប្រយ័ត្នឈឺចាប់ដោយសារ PSG យប់នេះ នៅ Champions League


អង់គ្លេស៖ ​ក្រុម Manchester City ​នឹង​ត្រូវ​ប្រកួត​ជើង​ទី​២​ជាមួយ​ក្រុម PSG ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។



​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ក្រុម Manchester City ​បាន​យក​ឈ្នះ​លើ​ក្រុម PSG ​បាន​ក្នុង​លទ្ធផល ២-១ ​រួច​ទៅ​ហើយ​ដូច្នេះ​នៅ​ជើង​ទី​២​នេះ​ក្នុង​ដី​ខ្លួន​ឯង​ផង ពួកគេ​សង្ឃឹម​ច្រើន​ក្នុង​ការ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ តែ​យ៉ាងណា PSG ​វិញ ​ក៏​មិន​ទាន់​អស់​សង្ឃឹម​ដែរ ព្រោះ​ពួកគេ​នៅ​សល់​៩០​នាទី​ទៀត​លើ​ទីលាន ​ក្នុង​ការ​ប្រកួត​ប្រជែង​ស្វែង​រក​គ្រាប់​បាល់។


​លោក Pep ​បាន​និយាយ​មុន​ការ​ប្រកួត​ថា​សមាជិក​ក្រុម​របស់​លោក​នឹង​ត្រូវ​ធ្វើ​ការ​ច្រើន ​អាច​នឹង​ឈឺ​ចាប់​ដោយសារ​តែ PSG ​ថែម​ទៀត។ អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ​នៅ​រាត្រី​នេះ ​គឺ​តាំង​ចិត្ត​ឱ្យ​ស្ងប់ លេង​មួយ​ៗ ​មិន​បង្ខំ​ឡើយ។ ប្រសិន​បើ​អាច​ធ្វើ​បាន ​នោះ​ឱកាស​បង្កើត​កំណត់ត្រា​ថ្មី​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​អាច​កើត​មាន​មិន​ខាន៕


ប្រភព​ : Man.City