trollkhmer news

ក្លឹប Al Sadd មិនបន្តកុងត្រាដល់ Xavi ទៀតនោះទេ ចំពេលមានពាក្យចចាមអារាមទៅដឹកនាំ Barcelona

ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១៦:១១

ក្លឹប Al Sadd មិនបន្តកុងត្រាដល់ Xavi ទៀតនោះទេ ចំពេលមានពាក្យចចាមអារាមទៅដឹកនាំ Barcelona


កាតា៖ ក្លិប Al Sadd បានសម្រេចចិត្តមិនបន្តកុងត្រាដល់គ្រូបង្វឹកលោក Xavi ទៀតនោះទេ នេះបើយោងតាមទូរទស្សន៍ Al Kass ។


អតីតខ្សែបម្រើអេស្ប៉ាញ និង Barcelona រូបនេះនឹងចាកចេញពីក្លឹបយក្សនៃប្រទេសកាតា នៅរដូវក្តៅនេះ បន្ទាប់ពីក្រុមរបស់គាត់បានបរាជ័យក្នុងការឈានទៅវគ្គចែកពូលនៃក្របខ័ណ្ឌ AFC Champions League ដែលជាពានលំដាប់កំពូលនៃទ្វីបអាស៊ី។



ហើយត្រូវបានគេរាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញថា ប្រធានក្លឹបថ្មី Barcelona លោក Joan Laporta ចង់ឱ្យវីរបុរសរបស់ពួកគេរូបនេះទទួលបន្ទុកនៅ Camp Nou ដោយជ្រើសរើស Xavi ឱ្យទៅជំនួសការងារគ្រូបង្វឹកបច្ចុប្បន្នរបស់លោក Ronald Koeman៕  


ប្រភព​ : Goal.com