trollkhmer news

Achraf Hakimi ថា Real Madrid គឺជាផ្ទះរបស់ខ្ញុំ ប៉ុន្តែពួកគេមិនត្រូវការខ្ញុំនោះទេ

ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១០:៥៨

Achraf Hakimi ថា Real Madrid គឺជាផ្ទះរបស់ខ្ញុំ ប៉ុន្តែពួកគេមិនត្រូវការខ្ញុំនោះទេ


បរទេស៖ Achraf Hakimi បានប្រាប់ El Chiringuito ថា៖ “Real Madrid គឺជាផ្ទះរបស់ខ្ញុំ។ ខ្ញុំចង់នៅទីនោះហើយតស៊ូដើម្បីកន្លែងរបស់ខ្ញុំ … ប៉ុន្តែក្លិបបានសម្រេចចិត្តផ្សេង។ ខ្ញុំមិនអាចស្តីបន្ទោស Zidane ឬក្រុមប្រឹក្សាភិបាលបានទេ។ ខ្ញុំគិតថា Real Madrid ប្រហែលជាមានសិទ្ធិបដិសេធដំបូងសម្រាប់ខ្ញុំ”។


Hakimi បានចូលរួមជាមួយក្លិប Inter Milan កាលពីរដូវក្តៅមុន ក្នុងតម្លៃ ៤០ លានផោនបន្ទាប់ពីចំណាយពេល ២ រដូវកាលក្នុងការខ្ចីជើងនៅក្លិប Borussia Dortmund ។ កីឡាករវ័យ ២២ ឆ្នាំបានរកគ្រាប់បាល់បាន ៧ គ្រាប់ និង Assists ចំនួនដូចគ្នាក្នុងការប្រកួតចំនួន ៣៣ ប្រកួតនៅរដូវកាលនេះជួយឱ្យក្រុម Internazionale លើកពានជាលើកដំបូងក្នុងរយៈពេល ៩ ឆ្នាំកន្លងមកនេះ។


កីឡាករអន្តរជាតិម៉ារ៉ុកត្រូវបានគេចាត់ទុកជាខ្សែការពារស្តាំដ៏ឆ្នើមម្នាក់នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ហើយមានការពិភាក្សាគ្នាយ៉ាងខ្លាំងថា Inter Milan នឹងត្រូវការលក់រូបគេដោយសារតែជំងឺរាតត្បាតកូវីដ-១៩ ក្រោយជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ។


សិទ្ធិនៃការបដិសេធដំបូងមានន័យថា ប្រសិនបើ Inter Milan យល់ព្រមទទួលយកការដេញថ្លៃពីក្លឹបមួយផ្សេងទៀតសម្រាប់ Hakimi ពួកគេត្រូវជូនដំណឹងដល់ Real Madrid អំពីការដេញថ្លៃ ហើយប្រសិនបើអធិរាជសចូលរួមប្រកួតប្រជែងការដេញថ្លៃ នោះ Inter ក៏ត្រូវទទួលយកវាផងដែរ៕


ប្រភព​ : tribuna