trollkhmer news

Mario Gotze ថា ខ្លួនតែងតែមានក្តីស្រមៃក្នុងការលេងជាមួយ Lionel Messi នៅ Barcelona

ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១០:៥២

Mario Gotze ថា ខ្លួនតែងតែមានក្តីស្រមៃក្នុងការលេងជាមួយ Lionel Messi នៅ Barcelona



បរទេស៖ ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់ កីឡាករ Mario Gotze បានលើកឡើងថា ខ្លួនតែងតែមានក្តីស្រមៃក្នុងការលេងជាមួយកីឡាករ Lionel Messi នៅ Barcelona។



ជាការពិតណាស់ ប្រសិនបើយើងត្រឡប់ទៅក្រោយបន្តិចក្នុងឆ្នាំ២០១៤ គឺ ជាពេលវេលាដែល Gotze បានធ្វើឲ្យ Messi ឈឺចាប់បំផុត បន្ទាប់ពីរូបគេបានស៊ុតបញ្ចូលទីនៅនាទីទី១១៧ ដើម្បីជួយឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់ ទទួលបានជ័យជម្នះទៅលើ ក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងលទ្ធផល ១ទល់នឹង០ ដើម្បីឈ្នះពានរង្វាន់ World Cup ដែលជាក្តីស្រមៃរបស់ Messi។


Gotze បាននិយាយថា៖ ដើម្បីអបអរគ្រាប់បាល់តាមរយៈការលេងជាក្រុមជាមួយ Messi វា គឺ ជាក្តីស្រមៃ។ ខ្ញុំចង់លេងក្នុងពានរង្វាន់ Champions League ជាថ្មីម្តងទៀត៕


ប្រភព​ : Goal.com