trollkhmer news

Lionel Messi អាចឈ្នះពាន Ballon D’or លើកទី៧ របស់ខ្លួន មុនពេលផ្ដាច់និស្ស័យជាមួយក្លឹប Barcelona

ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១០:៤៣

Lionel Messi អាចឈ្នះពាន Ballon D’or លើកទី៧ របស់ខ្លួន មុនពេលផ្ដាច់និស្ស័យជាមួយក្លឹប Barcelona


បរទេស៖ ជាលើកដំបូងនៅឆ្នាំនេះ ដែល Lionel Messi បានឡើងដល់កំពូលនៃចំណាត់ថ្នាក់អ្នកមានឥទ្ធិពលក្នុងចំណោមបេក្ខភាពឈ្នះពាន Ballon d’Or នេះបើយោងតាមការសារព័ត៌មាន Tribuna.com ។


Kylian Mbappe បានធ្លាក់មកចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីរងរបួសមិនបានលេងក្នុងជំនួបជាមួយក្រុម Lens ។ កីឡាករសញ្ជាតិបារាំងរូបនេះ ទំនងជានឹងមិនចូលរួមប្រកួតជាមួយក្រុម Manchester City ទេនៅថ្ងៃអង្គារ ដែលជាជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្របខណ្ឌ Champions League របស់ PSG នេះបើយោងតាម RMC Sport។


ក្រុម Bayern Munich មិនមានការប្រកួតក្របខណ្ឌ Bundesliga ទេនៅចុងសប្តាហ៍នេះ ខណៈដែល Erling Haaland មិនបានបង្ហាញខ្លួនជាមួយក្រុម Holstein Kiel ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ DFB-Cup ដូច្នេះតំណែងរបស់ពួកគេ នៅតែដដែល ពោលគឺទី ៣ (Robert Lewandowski) និងទី ៤ រៀងៗគ្នា។


ចំណែកកីឡាករសញ្ជាតិអាហ្សង់ទីនវ័យ ៣៣ឆ្នាំរូបនេះ រកបាន ២ គ្រាប់ទល់នឹងក្រុម Valencia កាលពីថ្ងៃអាទិត្យ ហើយធ្វើឱ្យប្រធានក្រុម Barcelona រូបនេះ ត្រលប់មកឈរនៅកំពូលតារាងប្រជែងដណ្តើមជើងឯកនៃពានរង្វាន់បុគ្គលដ៏មានឥទ្ធិពលមួយនេះ៕


ប្រភព​ : tribuna