trollkhmer news

Mbappe នឹងជួយ PSG តទល់ Man City នារាត្រីនេះ ទោះរបួសមិនទាន់ជាដាច់

ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ០៩:៥៩

Mbappe នឹងជួយ PSG តទល់ Man City នារាត្រីនេះ ទោះរបួសមិនទាន់ជាដាច់


បារំាង៖ Paris Saint-Germain ពេញជើងល្អណាស់សម្រាប់ការប្រកួតជើងទី ២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ទល់នឹង Manchester City ដោយ Kylian Mbappe បានជាពីរបួសវិញហើយ។



ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះខកខានការប្រកួតជាមួយ PSG នៅលីគកំពូលបារាំង ក្នុងជំនួបប៉ះជាមួយក្រុម Lens កាលពីចុងសប្តាហ៍ដោយសារបញ្ហាកំភួនជើង ប៉ុន្តែគ្រូបង្វឹកលោក Mauricio Pochettino បានដាក់បញ្ចូលរូបគេក្នុងបញ្ជីក្រុមសម្រាប់ពានរង្វាន់ Champions League ដោយបានបញ្ជាក់ថាអ្វីៗទាំងអស់គឺល្អជាមួយ Mbappe ។ ប្រសិនបើគាត់បានលេងមែន PSG មានសង្ឃឹមថានឹងមានការបង្ហាញល្អប្រសើរជាងអ្វីដែលពួកគេបានលេងនៅជើងទី ១ ។



ទោះបីជា Mbappe រកបាន ២៧ គ្រាប់និងបញ្ចូនបាល់ ១៧ លើកក្នុងការប្រកួតអ៊ឺរ៉ុបចំនួន ៤៥ប្រកួតក៏ដោយ ក៏ខ្សែប្រយុទ្ធឆ្នើមវ័យក្មេងរូបនេះមិនអាចរកគ្រាប់បាល់បញ្ចូលទីបានទេនៅក្នុងជំនួបជើងទី១ កាលពីសប្ដាហ៍មុន ខណៈការប្រកួតជើងទី២ រវាងក្រុមខ្លាំងទាំងពីរនឹងត្រូវលេងនៅរាត្រីថ្ងៃអង្គារម៉ោង ២៖០០នាទីនេះ៕


ប្រភព​ : Marca