trollkhmer news

Courtois៖ ខ្ញុំចង់ឈ្នះពាន Champions League ជាមួយ Real Madrid

ថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១៥:៥២

Courtois៖ ខ្ញុំចង់ឈ្នះពាន Champions League ជាមួយ Real Madrid


អេស្ប៉ាញ៖ អ្នកចាំទីដៃស្អិតរបស់អធិរាជស Real Madrid កីឡាករ Thibaut Courtois បាននិយាយប្រាប់ទូរទស្សន៍របស់បារាំងថា ក្តីស្រមៃដ៏ធំបំផុតរបស់គេគឺឈ្នះពានរង្វាន់ UEFA Champion League ជាមួយ Real Madrid នៅក្នុងរដូវកាលនេះតែម្ដង។


រូបគេបាននិយាយថា​ គេពិតជាមានអារម្មណ៍ថា ពេលវេលាកាន់តែយូរដែលគេនៅជាមួយក្លឹប គេកាន់តែមានសារៈសំខាន់នៅក្នុងក្រុមនិងទទួលបានការគោរពពីអ្នកទាំងពួង។ គេក៏បាននិយាយដែរថា គេមិនធ្លាប់រំពឹងសោះឡើយថាបានលេងឲ្យ Real Madrid ដែលជាក្លឹបធំមួយហើយគេក៏បន្តដែរថា វាប្រៀបដូចជាសុបិន។ កីឡាករកម្ពស់ខ្ពស់រូបនេះបាននិយាយដែរថា ដើម្បីតបស្នងក្លឹបគេត្រូវតែឈ្នះ Champion League ក្នុងរូវកាលនេះ ។ 


គួរបញ្ជាក់ផងដែរថា ពេលនេះ Real Madrid កំពុងតែស្ថិតនៅក្នុងវគ្គបួនក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champion League ហើយត្រូវតតាំងនឹង Chelsea ក្នុងជើងទីពីរនៃពានរង្វាន់នេះនៅថ្ងៃទី ៦ ខែឧសភាផងដែរ៕


ប្រភព​ : AS English