trollkhmer news

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៤៩លាន ៣២ម៉ឺននាក់ ស្លាប់ជាង ៣លាន ១៤ម៉ឺននាក់ និងជាសះស្បើយជាង ១២៦លាន ៩៨ម៉ឺននាក់

ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២១ ម៉ោង ១០:៣៥

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៤៩លាន ៣២ម៉ឺននាក់ ស្លាប់ជាង ៣លាន ១៤ម៉ឺននាក់ និងជាសះស្បើយជាង ១២៦លាន ៩៨ម៉ឺននាក់

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៤៩,៣២៨,៨៥៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,១៤៨,៧៨១នាក់ និងជាសះស្បើយឡើងវិញ ១២៦,៩៨២,១៣៧នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣២, ៩២៧,០៩១នាក់ ស្លាប់ចំនួន ៥៨៧,៣៨៤នាក់ និងជាសះស្បើយចំនួន ២៥, ៥២១,៩១៣នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ១៧, ៩៨៨,៦៣៧នាក់ ស្លាប់ចំនួន ២០១,១៦៥នាសក់ និងជាសះស្បើយ ១៤,៨០៧, ៧០៤នាក់។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៤,៤៤៦,៥៤១នាក់ ស្លាប់ ៣៩៥,៣២៤នាក់ និងជាសះស្បើយ ១២,៩៩២, ៤៤២នាក់៕



ប្រភព​ : Fresh news