trollkhmer news

UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅសប្ដាហ៍ក្រោយនឹងដំណើរការទៅជាធម្មតា មិនមានផ្អាកឬដកក្រុមណាចេញនោះទេ

ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២១ ម៉ោង ១០:១៨

UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅសប្ដាហ៍ក្រោយនឹងដំណើរការទៅជាធម្មតា មិនមានផ្អាកឬដកក្រុមណាចេញនោះទេ


​បរទេស៖ ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​សប្ដាហ៍​ក្រោយ ​នឹង​ដំណើរ​ការ​ទៅ​ជា​ធម្មតា ​មិន​មាន​ផ្អាក​ឬ​ដក​ក្រុម​ណា​ចេញ​នោះ​ទេ។ ​



​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ ​មាន​ក្លឹប​៣​ដែល​មាន​ឈ្មោះ​ជា​សមាជិក​នៃ European Super League ​។ ស្រប​ពេល UEFA ​កន្លង​មក​មាន​បំណង​ចង់​ដក​ក្លឹប​ទាំង​៣​នេះ​ចេញ​ពី​ការ​ប្រកួត​ថែម​ទៀត​ផង ប្រសិន​បើ​ពួកគេ​ចង់​ទៅ​លេង​នៅ Super League ​មែន។



តែ​ថ្ងៃ​នេះ​គ្រប់​យ៉ាង​បាន​ធូរ​ស្បើយ​បន្តិច​ហើយ ក្រោយ​ពី Chelsea ​និង Man City ​បាន​ប្រកាស​ដក​ខ្លួន​ចេញ​វិញ​ពី Super League ​នៅ​សល់​តែ Real Madrid ​មួយ​ប៉ុណ្ណោះ។ ​


​ដោយសារ​តែ​មើល​ឃើញ​ពី​ពន្លឺ​នៃ​ការ​ដក​ថយ​នេះ​ហើយ ទើប​បាន​ជា UEFA ​បាន​បញ្ជាក់​ថា​ការ​ប្រកួត​នៅ​សប្ដាហ៍​ក្រោយ​នឹង​ដំណើរ​ការ​ទៅ​ជា​ធម្មតា ​មិន​មាន​ដក​ក្រុម​ណា​ចេញ​នោះ​ទេ។ ​ដូច្នេះ​ក្រុម​ទាំង​អស់​អាច​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​បាន​នៅ​ពេល​ខាង​មុខ៕​


ប្រភព​ : UEFA.com