trollkhmer news

UEFA ប្រកាសបង្ហាញទម្រង់ថ្មីសម្រាប់ការប្រកួតក្លឹបដែលនឹងត្រូវបានណែនាំនៅរដូវកាល ២០២៤/២៥

ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២១ ម៉ោង ១១:១២

UEFA ប្រកាសបង្ហាញទម្រង់ថ្មីសម្រាប់ការប្រកួតក្លឹបដែលនឹងត្រូវបានណែនាំនៅរដូវកាល ២០២៤/២៥


បរទេស៖ កំណែទម្រង់ក្របខណ្ឌ UEFA Champions League, Europa League និង Europa Conference បានបញ្ចប់ការពិគ្រោះយោបល់រីករាលដាលពីរឆ្នាំ។ កំណែទំរង់ UEFA Champions League ថ្មីនៅឆ្នាំ​ 2024ខាងមុខ។


ពី 32ក្រុម ឡើងដល់ 36ក្រុម ឈប់ប្រើរូបមន្តវគ្គចែកពូល Group Stage ទៀតហើយ  ដោយជំនួសវិញនូវរូបមន្ត Single League មានន័យថា ក្រុមទាំង36 និងលេងក្នុង League តែមួយជាលក្ខណៈសន្សំពិន្ទុ។ ពីលេខរៀងទី1 ដល់ ទី8​ ត្រូវចាំលេងវគ្គ16ក្រុមបន្ត ចំណែកពីលេខ 9-24 ត្រូវប្រកួតជំរុះយកកៅអីវគ្គ16ក្រុមបង្រ្កប់។


ក្រុមដែលស្ថិតក្រោមចំណាត់ថ្នាក់ទី24និងអស់ភារៈកិច្ចលេងពានអឺរ៉ុបផ្សេងៗទៀត ចាប់ពីវគ្គ16ក្រុមរហូតដល់វគ្គផ្តាច់ព្រ័ត្រកំណត់អោយប្រើរូបមន្តដើមដដែល។ Europa League ក៏កំណត់អោយប្រើប្រាស់រូបមន្តនេះដូចគ្នា ហើយក្នុងនោះគេបានបង្កើតពានថ្មីមួយទៀតឈ្មោះថា Europa Conference League៕


ប្រភព​ : UEFA.com