trollkhmer news

អាល្លឺម៉ង ប្រកួតចាញ់យ៉ាងភ្ញាក់ផ្អើលក្នុងផ្ទះខ្លួនឯងដោយសារ ​ម៉ាសេដូនី​ខាង​ជើង ក្នុងលទ្ធផល ២ទល់នឹង១

ថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២១ ម៉ោង ១១:២៧

អាល្លឺម៉ង ប្រកួតចាញ់យ៉ាងភ្ញាក់ផ្អើលក្នុងផ្ទះខ្លួនឯងដោយសារ ​ម៉ាសេដូនី​ខាង​ជើង ក្នុងលទ្ធផល ២ទល់នឹង១



បរទេស៖ ​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ដែល​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​បែរ​ជា​លេង​ចាញ់​ក្រុម​ម៉ាសេដូនី​ខាង​ជើង​ក្នុង​លទ្ធផល ២ទល់នឹង១ ​សម្រាប់​ការ​ប្រកួត​ជម្រុះ World Cup 2022។



សម្រាប់​ការ​ប្រកួត​ខាង​លើ​នេះ​ដែរ ​ក្រុម​អាល្លឺម៉ង់​ហាក់​ដូចជា​ធ្វើ​មិន​បាន​ល្អ​ទាល់​តែ​សោះ។ ​ពួកគេ​ត្រូវ​ក្រុម​ម៉ាសេដូនី ​នាំ​មុខ​មុន​នៅ​ជិត​ចប់​តង់​ទី​១ ​នាទី​៤៥+។ ខណៈ​ដែល​ឈាន​ដល់​តង់​ទី​២​វិញ ​នៅ​នាទី​៦៣ ទើប​ក្រុម​អាល្លឺម៉ង់​តាម​ស្មើ​វិញ​បាន ដោយ​បាល់​ប៉េណាល់ទី ​ដោយ Gundogan ​។ ​ជិត​នឹង​ចប់​ការ​ប្រកួត​ទៅ​ហើយ ​នាទី​៨៥ Elmas ​ក៏​រក​បាន​គ្រាប់​បាល់​ទី​២​ទៀត​ឱ្យ​ក្រុម​ម៉ាសេដូនី ​ដើម្បី​យក​ឈ្នះ​ក្នុង​លទ្ធផល ២-១ ​តែ​ម្ដង។



នេះ​គឺ​ការ​បរាជ័យ​ជា​លើក​ដំបូង​​ក្នុង​ពូល J សម្រាប់​អាល្លឺម៉ង់​​ក្នុង​ការ​លេង​ជម្រុះ World Cup ដើម្បី​ត្រៀម​លេង​នៅ​ឆ្នាំ​២០២២។ ហើយ​ក៏​ជា​ការ​ចាញ់​លើក​ដំបូង​ក្នុង​ផ្ទះ​ខ្លួន​ឯង​រយៈ​​ពេល​២០​ឆ្នាំ​ក្នុង​ការ​លេង​ជម្រុះ WC ចាប់​តាំង​ពី​ចាញ់​អង់គ្លេស​ចុង​ក្រោយ​កាល​ពី​ឆ្នាំ​២០០១៕



ប្រភព​ : BBC