trollkhmer news

Griezmann ជាអ្នករកបាន១គ្រាប់ ជួយបារាំងយកឈ្នះបូស្នី ក្នុងលទ្ធផល ១ទល់នឹង០

ថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២១ ម៉ោង ១១:២២

Griezmann  ជាអ្នករកបាន១គ្រាប់ ជួយបារាំងយកឈ្នះបូស្នី  ក្នុងលទ្ធផល ១ទល់នឹង០


បរទេស៖ ​ខ្សែ​ប្រយូទ្ធ Antonie Griezmann ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​១​គ្រាប់​ជួយ​ក្រុម​ជម្រើស​ជាតិ​បារាំង ​យក​ឈ្នះ​លើ​ក្រុម​បូស្នី ​ក្នុង​លទ្ធផល ១ទល់នឹង០ ​សម្រាប់​ការ​ប្រកួត​ជម្រុះ World Cup 2022 ​នៅ​យប់មិញ​នេះ​។




​បារាំង ​លេង​នៅ​វគ្គ​ជម្រុះ World Cup 2022 ​នេះ ​ហាក់​ដូចជា​មិន​ស្រួល​ក្នុង​ការ​យក​ឈ្នះ​ដៃ​គូ​ប្រកួត​បាន​នោះ​ទេ។ ជាក់​ស្ដែង ​ប៉ះ​ជាមួយ​ក្រុម​បូស្នី ​ពួកគេ​រក​បាន​តែ​១​គ្រាប់​ប៉ុណ្ណោះ ដោយ​ខ្សែ​ប្រយុទ្ធ Griezmann ​នៅ​នាទី​៦០។ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​ដទៃ​ទៀត ​មិន​អាច​ស្វែង​រក​ឱកាស​ដើម្បី​ទម្លាយ​សំណាញ់​ទី​បាន​ទាល់​តែ​សោះ។




​យ៉ាងណាមិញ ​ការ​យក​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​នេះ ​បាន​ធ្វើ​ឱ្យ​បារាំង​ឈរ​នៅ​កំពូល​តារាង​ពូល D ​ហើយ ​ដោយ​មាន​៧​ពិន្ទុ​ឆ្លង​កាត់​៣​ប្រកួត។ ស្រប​ពេល​ក្រុម​លេខ​២​វិញ ​អ៊ុយក្រែន​មាន​តែ​៣​ពិន្ទុ ឆ្លង​កាត់​៣​ប្រកួត ​ស្មើ​ទាំង​៣​ប្រកួត​តែ​ម្ដង៕


ប្រភព​ : BBC