trollkhmer news

អុីតាលីបានយកឈ្នះអៀកឡង់ ខាងជើង ដោយលទ្ធផល ២ទល់នឹង០ ក្នុងវគ្គជម្រុះ World Cup

ថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០២១ ម៉ោង ១៥:៣៥

អុីតាលីបានយកឈ្នះអៀកឡង់ ខាងជើង ដោយលទ្ធផល ២ទល់នឹង០ ក្នុងវគ្គជម្រុះ World Cup



ប៉ាណាម៉ា៖ ការបង្ហាញនៅលើទីលានប្រកួតដោយប្រទេសអ៊ីតាលីបានលត់អៀរឡង់ខាងជើងចំពោះការបរាជ័យក្នុងលទ្ធផល ២ទល់នឹង០ ក្នុងការប្រកួតជម្រុះ World Cup 2021 នៅ Parma កាលពីយប់មិញ ។




គ្រាប់បាល់បញ្ចូលទីដំបូងពី Domenico Berardi បានបង្កើតការស៊ុតដ៏ល្អសម្រាប់ការនាំមុខនៅនាទីទី១៤ គ្រាប់បាល់នេះដោយបញ្ជូលបាល់ពីកីឡាករ Florenzi បន្ទាប់មកត្រូវបានរកគ្រាប់ទី២បានដោយ Ciro Immobile នៅនាទីទី៣៨ គ្រាប់បាល់នេះដោយបញ្ជូលបាល់ពីកីឡាករ Insigne ។ អៀរឡង់ខាងជើងមិនបានបំបែកបាក់ពង់មាន់បានឡើយហើយបានត្រឹមចាញ់អ៊ីតាលី។




ជាមួយគ្នានេះដែរ ម្ចាស់ពាន World Cup ៤ សម័យកាលនៅតែមិនដែលចាញ់សម្រាប់ការប្រកួតជម្រុះ World Cup ដោយជ័យជំនះកាលពីថ្ងៃព្រហស្បតិ៍យប់មិញនេះបានបន្ថែមទៅលើជ័យជំនះទាំង១០ ដែលពួកគេទទួលបានក្នុងវគ្គជម្រុះ១០ សម្រាប់ EURO 2020 ៕



ប្រភព​ : BBC