trollkhmer news

តោ​កំណាច​អង់គ្លេស​លត់ San Marino ៥ទល់នឹង០ ក្នុង​វគ្គ​ជម្រុះ​ World Cup

ថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០២១ ម៉ោង ១១:២៣

តោ​កំណាច​អង់គ្លេស​លត់ San Marino ៥ទល់នឹង០ ក្នុង​វគ្គ​ជម្រុះ​ World Cup


បរទេស៖ ក្រុម​តោ​កំណាច​អង់គ្លេស​​បាន​ចាប់​ផ្ដើម​ប្រកួត​ដំបូង​វគ្គ​ជម្រុះ​ World Cup នៅ​តំបន់​អឺរ៉ុប​​បាន​យ៉ាង​ល្អ ដោយ​បាន​យក​ឈ្នះ San Marino ៥-០ កាល​ពី​យប់​មិញ។




ក្នុង​វគ្គ​ទី​មួយ​អង់គ្លេស​រក​បាន​ដល់​ទៅ​៣​គ្រាប់ ដោយ​គ្រាប់​ដំបូង​ធ្វើ​បាន​​ពី​សំណាក់​កីឡាករ James Ward-Prowse។ Calvert-Lewin ជា​អ្នក​បន្ថែម​គ្រាប់​ទី​ពីរ មុន​ពេល​ខ្សែ​បម្រើស​ប្រយុទ្ធ Raheem Sterling ជា​អ្នក​បំពេញ​គ្រាប់​ទី​បី។




ឈាន​ដល់​វគ្គ​ទី​ពីរ​ ក្រុម​លោក Gareth Southgate បន្ថែម​បាន​ពីរ​គ្រាប់​ទៀត​រក​បាន​ដោយ​កីឡាករ Calvert-Lewin និង Ollie Watkins។ ជ័យជន្នះ​នេះ​ជួយ​អង់គ្លេស​ឈរ​លេខ​១​ក្នុង​ពូល I ឯ San Marino នៅ​បាត​តារាង៕


ប្រភព​ : BBC