trollkhmer news

​ក្រុម​​ជម្រើស​ជាតិ​ព័រទុយហ្គាល់​យក​ឈ្នះ​លើ​​អាស៊ែបៃហ្សង់ ​ក្នុង​លទ្ធផល ១-០ ​សម្រាប់​វគ្គ​ជម្រុះ World Cup 2022 ​

ថ្ងៃទី ២៥ ខែ មិនា ឆ្នាំ ២០២១ ម៉ោង ១៩:៣៨

​ក្រុម​​ជម្រើស​ជាតិ​ព័រទុយហ្គាល់​យក​ឈ្នះ​លើ​​អាស៊ែបៃហ្សង់ ​ក្នុង​លទ្ធផល ១-០ ​សម្រាប់​វគ្គ​ជម្រុះ World Cup 2022 ​



បរទេស៖ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បាន​យក​ឈ្នះ​លើ​ក្រុម​អាស៊ែបៃហ្សង់ ​ក្នុង​លទ្ធផល ១-០ ​សម្រាប់​ការ​ប្រកួត​ជម្រុះ World Cup 2022 ​នៅ​តំបន់​អឺរ៉ុប។ ​នេះ​ជា​ការ​ប្រកួត​បើក​ឆាក​នៃ​ការ​ជម្រុះ World Cup ​តំបន់​អឺរ៉ុប​ហើយ។



​ដោយ​ព័រទុយហ្គាល់​បើក​ឆាក​ប្រកួត​ទី​១​នេះ ​ពួកគេ​យក​បាន​៣​ពិន្ទុ​តឹង​បន្តិច​ពី​ក្រុម​អាស៊ែបៃហ្សង់ ​ពោល​គឺ​ឈ្នះ ១-០ ​នេះ ​១​គ្រាប់​ដែល​កើត​មាន​ជា​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​កីឡាករ Medvedev ​ទេ។ ខណៈ​ដែល​ក្រុម​ម្ចាស់​ផ្ទះ​ដាក់​ពេញ​ជើង​ដែរ តែ​មិន​អាច​សម្រេច​ទី​គ្រាប់​បាល់​ទៅ​វិញ។



​ដោយ​ក្នុង​ការ​ប្រកួត​នេះ Ronaldo ​ស៊ុត​ចេញ​ដល់​ទៅ​៨​ជើង​ដែរ​ចំ​គោលដៅ ​តែ​មិន​អាច​ផុត​ដៃ​របស់​អ្នក​ចាំទី​ខាង​អាស៊ែបៃហ្សង់​បាន​ឡើយ។ ​ប្រកួត​បន្ទាប់​ទៀត​របស់​ក្រុម​ព័រទុយហ្គាល់​នឹង​ត្រូវ​ប៉ះ​ជាមួយ​សែប​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ​ទៀត៕



ប្រភព​ : ESPN