trollkhmer news

ទស្សនីយភាពថ្មីនៃភាពយន្តខ្នាតធំរបស់ CTN រឿង "បិសាចគំនូរ" នឹងធ្វើឱ្យទស្សនិកជនភ័យរន្ធត់ តាំងពីដើមដល់ចប់

ថ្ងៃទី ០៥ ខែ កុម្ភះ ឆ្នាំ ២០២១ ម៉ោង ១៥:៣៦

ទស្សនីយភាពថ្មីនៃភាពយន្តខ្នាតធំរបស់ CTN រឿង "បិសាចគំនូរ" នឹងធ្វើឱ្យទស្សនិកជនភ័យរន្ធត់ តាំងពីដើមដល់ចប់

កម្សាន្ត៖ លើកនេះមិនមែនលេងសើចនោះទេ នឹងធ្វើឱ្យទស្សនិកជនភ័យលួសព្រលឹង ក្នុងភាពអាថ៌កំបាំង យ៉ាងខ្មៅងងឹត ដោយសារតែគំនូរមួយផ្ទាំង បានធ្វើឱ្យមនុស្សមួយចំនួនបានបាត់បង់ជីវិត។

នៅថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ទស្សនិកជននឹងបានទស្សនាភាពយន្តខ្នាតធំរបស់ស្ថានីយទូរទស្សន៍ CTN រឿង "បិសាចគំនូរ"  ជាភាពយន្តខ្នាតធំ ដែលព្រឺព្រួច ភ័យរន្ធត់ តាំងពីដើមដល់ចប់។ តើអ្នកណាខ្លះនៅមានជីវិត គេចផុតពីរនាំងមរណៈ ដែលបង្កប់ដោយភាពអាថ៌កំបាំងជាមួយគំនូរមួយផ្ទាំង?



ទស្សនិកជន នឹងបានទស្សនាភាពយន្តខ្នាតធំ រឿង "បិសាចគំនូរ" នឹងចាក់ផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ CTN នៅថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ វេលាម៉ោង ៨យប់ តទៅ៕







អត្ថបទ៖ ឡុង រតនា