trollkhmer news

ដឹងតែជក់ចិត្តដិតអារម្មណ៍ទៀតហើយ ជាមួយភាពយន្តបុរាណខ្មែរថ្មីមួយទៀត “ដើមរលួសមាស” ក្នុងពេលឆាប់ៗនេះ

ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២១ ម៉ោង ១១:២៨

ដឹងតែជក់ចិត្តដិតអារម្មណ៍ទៀតហើយ ជាមួយភាពយន្តបុរាណខ្មែរថ្មីមួយទៀត “ដើមរលួសមាស” ក្នុងពេលឆាប់ៗនេះ

កម្សាន្ត៖ ភាពយន្តបុរាណខ្មែរមួយទៀតហើយដែលស្ថានីយទូរទស្សន៍ CTN បានចំណាយទុនអស់ជាច្រើនក្នុងការផលិតដើម្បីបម្រើទស្សនីយភាពដល់អ្នកគាំទ្រដែលតែងចំណាយពេលវេលាក្នុងការទស្សនាភាពយន្តរបស់ទូរទស្សន៍ CTN កន្លងមក។



នៅមិនយូរទៀតឡើយ ភាពយន្ត “ដើមរលួសមាស” ដែលសាច់រឿងពោរពេញទៅដោយភាពកម្សត់ ព្រាត់ប្រាស រងទុក្ខវេទនា មិនលោះថ្ងៃដោយសារការច្រណែន ឈ្នានីសពីម្តាយចុង និងកូនចុងរហូតហ៊ានលើកដៃធ្វើរឿងសាហាវព្រៃផ្សៃប៉ះពាល់ដល់អាយុជីវិតគេឯងទាំងមិនញញើត នឹងមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ ដូចនេះ កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា៕










អត្ថបទ៖ គង់ ចាន់ស្រីនុច