trollkhmer news

ដឹងតែល្អមើលទៀតហើយជាមួយនឹងខ្សែភាពយន្តដ៏ល្បី “អ្នកក្លាហានឥន្ទ្រីទេព” ដែលមានចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ-សុក្រ

ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២១ ម៉ោង ១៥:៤៩

ដឹងតែល្អមើលទៀតហើយជាមួយនឹងខ្សែភាពយន្តដ៏ល្បី “អ្នកក្លាហានឥន្ទ្រីទេព” ដែលមានចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ-សុក្រ

កម្សាន្ត៖ ជាមួយនឹងទស្សនីយភាពរបស់កំពូលខ្សែភាពយន្តចិន “អ្នកក្លាហានឥន្ទ្រីទេព” ទស្សនិកជនប្រាកដជាមិនខកបំណងឡើយ ដោយលោកអ្នកនឹងស្លុងអារម្មណ៍តាមសាច់រឿងដែលពោរពេញទៅដោយគ្រប់រសជាតិ មានទាំងឈុតឆាមនោសញ្ចេតនា កំប្លែង និងយុទ្ធសិល្ប៍ប្រយុទ្ធគ្នាកក្រើកធរណី។ 



យ៉ាងណាមិញ ស្ថានីយទូរទស្សន៍ CTN បានពាំនាំយកខ្សែភាពយន្តដ៏ល្បីមួយនេះមកចាក់ផ្សាយជូនដល់អ្នកដែលបានគាំទ្រស្ថានីយទូរទស្សន៍ CTN កន្លងមក វេលាម៉ោង ៦ ល្ងាចរៀងរាល់ថ្ងៃចន្ទ-សុក្រ។ ដូចនេះ ដើម្បីកុំឱ្យសាច់រឿងដ៏ល្បីមួយនេះកន្លងផុតទៅ កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា៕








អត្ថបទ: MYTV Plus