trollkhmer news

តើពិតជាមាន “ស្រីក្ងោកមាស” មែនដែរឬទេ? ឥឡូវនេះបានមកដល់ទៀតហើយជាមួយរឿងព្រេងនិទានខ្មែររបស់ CTN ឆាប់ៗនេះ

ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២១ ម៉ោង ១៥:៣២

តើពិតជាមាន “ស្រីក្ងោកមាស” មែនដែរឬទេ? ឥឡូវនេះបានមកដល់ទៀតហើយជាមួយរឿងព្រេងនិទានខ្មែររបស់ CTN ឆាប់ៗនេះ

កម្សាន្ត៖ ប្លែកទៀតហើយជាមួយរឿងភាគបុរាណខ្មែរបែបព្រេងនិទានដែលកំពុងតែទទួលបានការគាំទ្រពីសំណាក់ទស្សនិកជន ដែលនិយមទស្សនារឿងព្រេងនិទានខ្មែររបស់ស្ថានីយទូរទស្សន៍ CTN ពេលទស្សនាហើយ កាន់តែធ្វើឱ្យទស្សនិកជនរឹតតែជក់ចិត្តដិតអារម្មណ៍។ 



ឥឡូវនេះបានមកដល់ថ្មីទៀតហើយជាមួយរឿងព្រេងនិទានខ្មែរ គឺរឿង “ស្រីក្ងោកមាស” ដែលជារឿងព្រេងមួយបានបន្សល់ទុកពីដូនតា ពីប្រវត្តិនៃសាច់រឿងកូនសេដ្ឋីមិនជឿពាក្យឪពុក ក៏សាកយកប្រពន្ធបួន ព្រោះតែចង់ដឹងថា តើប្រពន្ធទាំងបួននាក់ អ្នកណាមានចិត្តស្មោះជាងគេជាមួយប្តី? ព្រោះតែចង់ឈ្នះចិត្តប្រពន្ធទាំងបួន កូនសេដ្ឋីសុខចិត្តសាកល្បងជាមួយព្រះករុណា ដែលជាស្តេចផែនដីថែមទៀត តើនៅក្នុងសាច់រឿងនឹងទៅជាយ៉ាងណា បើកូនសេដ្ឋីម្នាក់នេះហ៊ានសាកល្បងជាមួយស្តេច?



ចង់ដឹងកាន់តែច្បាស់ កុំភ្លេចទស្សនារឿងព្រេងនិទានខ្មែរ រឿង “ស្រីក្ងោកមាស” ដែលចាក់បញ្ចាំងជូនទស្សនាតាមរយៈកញ្ចក់ទូរទស្សន៍ CTN និង Page CTN នៅក្នុងពេលឆាប់ៗនេះ៕








អត្ថបទ៖ ឡុង រតនា (MyTV Plus)