trollkhmer news

តើស្នេហារវាងអ្នកនាងអាំ និងអ្នកប្រុសឯក នឹងទៅជាយ៉ាងណា បើរាល់ថ្ងៃមានការរំខានពីអ្នកដទៃច្រើនបែបនេះ?

ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២១ ម៉ោង ០៩:១០

តើស្នេហារវាងអ្នកនាងអាំ និងអ្នកប្រុសឯក នឹងទៅជាយ៉ាងណា បើរាល់ថ្ងៃមានការរំខានពីអ្នកដទៃច្រើនបែបនេះ?

កម្សាន្ត៖ បើសិនជានិយាយពីអ្នកប្រុសឯក និងអ្នកនាងអាំ ទស្សនិកជនដែលជាអ្នកគាំទ្ររឿងភាគបុរាណខ្មែរ ប្រាកដជាបានស្គាល់ជាក់ជាមិនខាន ថាអ្នកទាំងពីរនេះគឺជាឈ្មោះតួអង្គនៃរឿងភាគខ្មែរថ្មី "អធិដ្ឋានស្នេហ៍" របស់ស្ថានីយទូរទស្សន៍ CTN ។



កាលពីថ្ងៃចាក់ផ្សាយដំបូង មានឈុតឆាកដែលនឹកស្មានមិនដល់ជាច្រើន ជាពិសេសគឺការធ្វើបាបផ្លូវកាយពីអ្នកប្រុសឯក លើអ្នកនាងអាំ ដែលជាអ្នកចម្រៀងមួយរូបក្នុងវង់តន្រ្តីប្រចាំស្រុកភូមិ ដែលមានរូបសម្បត្តិដ៏ស្រស់ស្អាត លើសអស់នារីទាំងឡាយ ដល់ថ្នាក់មានការស្តីបន្ទោសជាច្រើនតាមរយៈការ Live ពីអ្នកទស្សនា ប៉ុន្តែយ៉ាងណា នេះគ្រាន់តែជាសាច់រឿងតែប៉ុណ្ណោះ។ 



ដោយសារតែក្តីស្រលាញ់ដ៏ជ្រាលជ្រៅ សកម្មភាពថ្នាក់ថ្នម ជាមួយសម្តីដ៏ផ្អែមល្ហែមពីបុរសរូបសង្ហា និងជាសេដ្ឋីមួយរូប នាងអាំក៏ព្រមបាក់ចិត្តស្រលាញ់ និងយល់ព្រមប្រគល់នូវបេះដូងរបស់ខ្លួនជូនអ្នកប្រុសឯកវិញ។ 

តែតាមដំណើរនៃសាច់រឿងប៉ុន្មានថ្ងៃនេះ ស្នេហាមួយនេះ មើលទៅមិនស្រួលនោះទេ ព្រោះមុនដំបូងឡើយ អាំមានគូកំណាន់ចិត្តរួចហើយ ចំណែកបុរសម្នាក់នោះក៏តែងតែមករំខាន រីឯប្អូនស្រីរបស់អ្នកប្រុសឯក ក៏មិនពេញចិត្តនូវការសម្រេចចិត្តរបស់បងប្រុសខ្លួន និងតែងតែមកធ្វើបាប ឌឺដងលើអ្នកនាងអាំផងដែរ។



តើសាច់រឿងបន្ទាប់នឹងទៅជាយ៉ាងណា? តើស្នេហារវាងអ្នកទាំងពីរអាចនឹងអាចមានស្នាមញញឹមដែរឬទេ? សូមកុំភ្លេចទស្សនារឿង “អធិដ្ឋានស្នេហ៍” ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃ ចន្ទ-ព្រហស្បតិ៍ វេលាម៉ោង ៧យប់ តទៅ៕