trollkhmer news

ក្រសួងសុខាភិបាល៖ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ករណីថ្មី ១៣នាក់ជាពលករមកពីប្រទេសថៃ ខណៈអ្នកជំងឺម្នាក់ជាសះស្បើយ

ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២១ ម៉ោង ០៩:១៣

ក្រសួងសុខាភិបាល៖ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ករណីថ្មី ១៣នាក់ជាពលករមកពីប្រទេសថៃ ខណៈអ្នកជំងឺម្នាក់ជាសះស្បើយ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១៣នាក់ថែមទៀត ដែលក្នុងនោះមាន៨នាក់ ជាពលករខ្មែរ ដែលទើបធ្វើដំណើរត្រឡប់មកពីប្រទេសថៃ និង៥នាក់ផ្សេងទៀត ជាអ្នកដំណើរមកពីក្រៅប្រទេស។ នៅថ្ងៃនេះ ក្រសួងសុខាភិបាលក៏បានប្រកាស ពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ម្នាក់ផងដែរ។

សូមគត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើនេះ មានចំនួន ៥៧នាក់ ដែលនៅក្នុងចំនួននេះ មានបុរសខាងលើនេះផងដែរ។ រីឯអ្នកដំណើរចំនួន ៥៦នាក់ ដែលអវិជ្ជមាន ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។

ដោយឡែកសម្រាប់អ្នកជាសះស្បើយម្នាក់ គឺជាបុរសជនជាតិខ្មែរ អាយុ២៨ឆ្នាំ ស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ ត្រូវបានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៤១១នាក់ ក្នុងនោះមានអ្នកជំងឺ៣៧៧នាក់បានជាសះស្បើយ និងអ្នកជំងឺ៣៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕





ប្រភព​ : freshnewsasia