trollkhmer news

ពិតមែនទេ ប្រុសៗបើចង់បានកូនស្រីគេ ទាល់តែទៅបម្រើឪពុកក្មេក? ទាំងអស់នេះមានក្នុងរឿង “ឪពុកក្មេករើសកូនប្រសា”

ថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០២១ ម៉ោង ១៣:៥២

ពិតមែនទេ ប្រុសៗបើចង់បានកូនស្រីគេ ទាល់តែទៅបម្រើឪពុកក្មេក? ទាំងអស់នេះមានក្នុងរឿង “ឪពុកក្មេករើសកូនប្រសា”

ភ្នំពេញ៖ ដូចពាក្យចាស់ពោលថា មនុស្សប្រុសបើស្រឡាញ់កូនស្រីគេ ទាល់តែទៅបម្រើឪពុកក្មេករហូតដូចថ្ងៃព្រមព្រៀងចូលរោងការ បើតស៊ូមិនបាន នោះគេមិនលើកកូនស្រីឱ្យនោះឡើយ។ ប្រិយមិត្តប្រាកដជាចង់ដឹងថា តើជំនាន់នោះពិតជាមានបែបនេះមែនដែរ ឬទេ? ទស្សនិកជន នឹងបានទស្សនាខ្សែភាពយន្តភាគព្រេងនិទានខ្មែរ រឿង “ឪពុកក្មេករើសកូនប្រសា” ដែលបង្ហាញពីសាច់រឿង ថាប្រុសៗកាលពីពេលនោះលំបាកបែបណាទម្រាំបានកូនស្រីគេ មកធ្វើជាប្រពន្ធពិតជាមិនស្រួលនោះទេ។



រឿង “ឪពុកក្មេករើសកូនប្រសា” គឺជារឿងព្រេងនិទានខ្មែរបែបបុរាណដែលទស្សនិកជនភាគច្រើនមិនធា្លប់ទស្សនាពីមុននោះទេ។ ស្ថានីយទូរទស្សន៍ CTN ក៏បានពាំនាំយករឿងព្រេងនិទានខ្មែរជាច្រើនមកបញ្ចាំជូនទស្សនិកជនទស្សនាដើម្បី ឱ្យទស្សនិកជនបានដឹងកាន់តែច្បាស់ពីប្រវិត្តរឿងព្រេងនិទានរបស់ខ្មែរ។



សម្រាប់តួអង្គសម្តែងក្នុងរឿង “ឪពុកក្មេករើសកូនប្រសា” ក៏មានការចូលរួមសម្តែងពីសំណាក់តារាកំប្លែង តារាសម្តែងដែលមានបទពិសោធ និងតារាសម្តែងពន្លកថ្មី បានមកចូលរួមសម្តែងបង្កើតជាទស្សនីយភាពដ៏ល្អឯកមកចែកជូនទស្សនិកជនទស្សនា។ សូមកុំភ្លេចចូលរួមទស្សនាខ្សែភាពយន្តភាគព្រេងនិទានខ្មែរ រឿង “ឪពុកក្មេករើសកូនប្រសា” ដែលនឹងចាក់បញ្ចាំងជូនទស្សនាលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃ សៅរ៍-អាទិត្យ វេលាម៉ោង ៧យប់ តទៅ៕




អត្ថបទ៖ ឡុង រតនា