trollkhmer news

Premier League មិនទាន់គិតរឿងផ្អាកការប្រកួតនៅឡើយទេ ទោះបីជាបានរកឃើញករណីវិជ្ជមាន COVID-19 ថ្មីក៏ដោយ

ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ១០:២៨

Premier League មិនទាន់គិតរឿងផ្អាកការប្រកួតនៅឡើយទេ ទោះបីជាបានរកឃើញករណីវិជ្ជមាន COVID-19 ថ្មីក៏ដោយ

ថ្នាក់ដឹកនាំនៃក្របខណ្ឌបាល់ទាត់លីហ្គកំពូលអង់គ្លេស Premier League ពុំទាន់ជួបពិភាក្សា ដើម្បីពន្យារពេលនៃការប្រកួតទាំងស្រុងឡើយ ខណៈវិបត្តិ Covid-19 បានកំពុងរីករាលដាលគួរឲ្យកត់សម្គាល់ក៏ដោយ។

គិតមកទល់ពេលនេះ Premier League ពុំទាន់មានគម្រោងពន្យារពេលការប្រកួតឡើយ ដោយការប្រកួតនៅតែបន្តធ្វើឡើងដដែលប្រកបដោយភាពជឿជាក់ទៅតាមកាលបរិច្ឆេទ និងគោរពតាមវិធានរបស់ក្រសួងសុខាភិបាលផងដែរ។ Premier League បានរកឃើញករណីវិជ្ជមានថ្មីនៃ Covid-19 ចំនួន ១៨នាក់ទៅលើកីឡាករ និងមន្រ្តីក្លិបដែលធ្វើឲ្យការប្រកួតរវាង Manchester City ទល់នឹង Everton និងជំនួបរវាង Tottenham Hotspur ប៉ះ Fulham ដែលសុទ្ធសឹងនៅភាគខាងលិចទីក្រុង London ត្រូវបានលើកពេលដូចគ្នា។

គួរបញ្ជាក់ផងដែរថា លោក Sam Allardyce ជាអ្នកចាត់ការតែម្នាក់គត់មកពីក្លិប West Bromwich Albion ដែលបានដាក់ពាក្យស្នើសុំឲ្យមានការពន្យារពេលប្រកួតនៅពេលដាច់ឆ្នាំនេះផងដែរ តែត្រូវបាន Premier League មិនបានអើពើឡើយ៕



ប្រភព​ : BBC