trollkhmer news

Koeman៖ វាពិតជា​ពិបាក​សម្រាប់​ Barce​lo​na​​ ក្នុង​ការ​ធ្វើរឿង​មួយ​នេះ​

ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ១៤:៥៧

Koeman៖ វាពិតជា​ពិបាក​សម្រាប់​ Barce​lo​na​​ ក្នុង​ការ​ធ្វើរឿង​មួយ​នេះ​

លោក Koeman ដែលជាអ្នកចាត់ការរបស់ក្លិប Barcelona បានទទួលស្គាល់ថា វាពិតជា​ពិបាក​ខ្លាំងសម្រាប់ Barca ដើម្បីឈ្នះពាន La Liga ។

បន្ទាប់ពីបានត្រឹមស្មើជាមួយក្លិប Eibar កាលពីយប់មិញ លោក Ronald Koeman បាននិយាយថា «ប្រសិនបើ​និយាយ​ការពិតទៅ ការចង់ក្លាយជាជើងឯកលីហ្គពិតជាស្មុគស្មាញខ្លាំង គ្មានអ្វីដែលយើងមិនអាចធ្វើបានទេ តែយើងក៏ត្រូវ​ទទួល​ស្គាល់ពីចម្ងាយ និងគម្លាតផងដែល ។

គួរបញ្ជាក់ផងដែរថា លទ្ធផលកាលពីយប់មិញនេះបានធ្វើឲ្យ Barcelona ធ្លាក់ទៅលេខ៦ក្នុងតារាង ក្រោយក្រុមលេខមួយ Atletico Madrid ចំនួន ៧ពិន្ទុដែលនៅសល់ពីរប្រកួតក្នុងដៃ៕



ប្រភព​ : BBC