trollkhmer news

ក្រោយរកឃើញ Covid-19 ចំនួន ១៨ករណីនៅ Premier League ធ្វើឲ្យជំនួបរវាង Spurs និង Fulham ស្ថិតក្នុងភាពមិនច្បាស់លាស់

ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ១៣:១៧

ក្រោយរកឃើញ Covid-19 ចំនួន ១៨ករណីនៅ Premier League ធ្វើឲ្យជំនួបរវាង Spurs និង Fulham ស្ថិតក្នុងភាពមិនច្បាស់លាស់

ត្រឹមតែរយៈពេល ៣ថ្ងៃចុងក្រោយនេះ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League បានរកឃើញ ១៨ករណីថ្មីនៃជំងឹ Covid-19 ដែលធ្វើឲ្យការប្រកួតរវាងក្រុម Tottenham Hotspur ទល់នឹង Fulham កំពុងស្ថិតក្នុងភាពមិនច្បាស់ថាប្រកួត ឬក៏លើកពេល។

តាមរយៈព័ត៌មានពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ការធ្វើតេស្តជុំចុងក្រោយដើម្បីរក Covid-19 កាលពីថ្ងៃអង្គារម្សិលមិញនេះ រកឃើញមានករណីវិជ្ជមានកើនដល់ទៅ ១៨ករណីដែលជាចំនួនមួយខ្ពស់បំផុតផងដែរមិនធ្លាប់មាន គ្រាដែលភាគច្រើនផ្ទុកខ្លាំងនៅភាគខាងលិចទីក្រុង London នៃប្រទេសអង់គ្លេសតែម្តង។



កាលពីថ្ងៃដើមសប្តាហ៍នេះ ជំនួបប្រកួតរវាង Machester City និង Everton នៅកីឡដ្ឋាន Goodison Park ត្រូវបានប្រកាសលើកពេលភ្លាម ក្រោយពេលតេស្តរកឃើញជំងឹ Covid-19 នៅមុនពេល ៤ម៉ោងចាប់ផ្តើមប្រកួតផ្លូវការ។

តែយ៉ាងណា ជំនួបរវាង Spurs និង Fulham នៅកីឡដ្ឋាន Tottenham មិនទាន់ត្រូវបានប្រកាសពន្យារពេលនោះទេ នៅមុនពេលចាប់ផ្តើមនាម៉ោង ៦:០០នាទីល្ងាច (ម៉ោងនៅអង់គ្លេស) ថ្ងៃពុធនេះ ត្រូវនឹង ១:០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ (ម៉ោងនៅកម្ពុជា)៕

ប្រភព​ : BBC