trollkhmer news

Costa នឹងចាកចេញពីក្លិប Atletico Madrid ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីភាគីទាំងពីរយល់ព្រមរំលាយកិច្ចសន្យា

ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ០៩:៥៦

Costa នឹងចាកចេញពីក្លិប Atletico Madrid ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីភាគីទាំងពីរយល់ព្រមរំលាយកិច្ចសន្យា

Diego Costa នឹងចាកចេញពីក្លិប Atletico Madrid ដោយគ្មានតម្លៃខ្លួននារដូវកាលក្រោយ បន្ទាប់ពីភាគីទាំងពីរបានព្រមព្រៀងរំលាយកិច្ចសន្យាដលនៅសល់ ១រដូវកាលមុនពេលកំណត់។

ខ្សែប្រយុទ្ធកីឡាករវ័យ ៣២ឆ្នាំរូបនេះបង្ហាញខ្លួនបានតែ ៣ប្រកួតប៉ុណ្ណោះគ្រប់កម្មវិធីប្រកួតឲ្យក្លិប Atletico ចាប់តាំងពីពាក់កណ្តាលខែតុលាមក។ របាយការណ៍ពីក្លិប Atletico បានឲ្យដឹងថា ខ្សែប្រយុទ្ធរូបនេះបានស្នើសុំចាកចេញពីក្លិប ដោយសារហេតុផលផ្ទាល់ខ្លួនកាលពីប៉ុន្មានថ្ងៃមុន ហើយកាលពីថ្ងៃអង្គារបានចុះហត្ថលេខាលើការបញ្ចប់កិច្ចសន្យារបស់ខ្លួនតែម្តង។ ក្លិបបានថ្លែងអំណរគុណដល់លោក Diego Costa ចំពោះការលះបង់ ហើយសូមជូនពរឱ្យមានសុខភាពល្អនៅដំណាក់កាលបន្ទាប់នៃអាជីពផងដែរ។

គួរបញ្ជាក់ផងដែរថា ក្លិប Arsenal និងចចកខ្មៅ Wolves ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរសម្រាប់ Costa ដែលបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ចំនួន ២លើកក្នុងកំឡុងពេល ៣រដូវកាលនៅជាមួយក្លិបតោខៀវ Chelsea៕



ប្រភព​ : BBC