trollkhmer news

Manchester United ត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ខ្សែប្រយុទ្ធសក់វែង Cavani ក្រោយរូបគេរកគ្រាប់ស៊ុតបញ្ចូលទីជាបន្តបន្ទាប់

ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ១០:៣០

Manchester United ត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ខ្សែប្រយុទ្ធសក់វែង Cavani ក្រោយរូបគេរកគ្រាប់ស៊ុតបញ្ចូលទីជាបន្តបន្ទាប់



អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United ត្រៀមបន្តកិច្ចសន្យាថ្មីដល់កីឡាករខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Edinson Cavani ក្រោយរូបគេរកគ្រាប់ស៊ុតបញ្ចូលទីជាបន្តបន្ទាប់។


ខ្សែប្រយុទ្ធចាស់វស្សា Cavani បានចុះកិច្ចសន្យារយៈពេល ១ឆ្នាំលេងនៅទឹកដី Old Trafford ដែលនឹងផុតកំណត់នៅបំណាច់រដូវកាលឆ្នាំ២០២០-២០២១ នេះ បន្ទាប់ពីចាកចេញពីក្លិបបារាំង Paris Saint-Germain ដោយគ្មានតម្លៃខ្លួនកាលខែមិថុនា ឆ្នាំ២០២០


Cavani ដែលត្រូវបានផ្តល់ឲ្យពាក់លេខ ជាលេខចាស់របស់ Antonio Valencia និង Cristiano Ronaldo នោះ រកបាន ៣គ្រាប់ពីការចូលលេងបាន ៨ប្រកួតគ្រប់កម្មវិធីរបស់ Man Utd ក្នុងនោះក៏បានជួយក្រុមរបស់លោក Ole Gunnar Solskjaer ឡើងទៅវគ្គ ៤ក្រុមនៃ League Cup ដែលត្រូវប៉ះគូប្រជែងក្នុងទីក្រុងតែមួយ Manchester City ផងដែរ។


លោក Ole បានថ្លែងប្រាប់ BBC ថា «Cavani អាចលេងនៅ Old Trafford បាន ២ទៅ៣ឆ្នាំទៀត។ គាត់គឺជាកីឡាករដ៏អស្ចារ្យ និងទុកចិត្តបាន»



ប្រភព​ : BBC