trollkhmer news
Cristiano Ronaldo ថា ប្រហែលជាកូនប្រុសរបស់ខ្ញុំអាចនិងជំនួសកន្លែងរបស់ខ្ញុំបាន តែមានហេតុផលម្យ៉ាង...
ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ០៨:៣៣

បរទេស៖ ម្ចាស់បាល់មាស ៥ សម័យកាល កីឡាករ Cristiano Ronaldo បាននិយាយថា លោកនឹងមិនដាក់សម្ពាធឲ្យកូនប្រុសច្បងរបស់លោក Cristiano Junior ឲ្យក្លាយជាកីឡាករបាល់ទាត់ជាដាច់ខាត។

ទោះបីជា Cristiano Junior កំពុងតែលេងឲ្យថ្នាលយុវជនរបស់ Juventus ក្តី ក៏ឪពុករបស់គេបាននិយាយថា ៉ខ្ញុំតែងតែប្រាប់គេ (Cristiano Junior) ថា ដើម្បីជោគជ័យគេត្រូវមានការព្យាយាមខ្ពស់ ហើយខ្ញុំនឹងមិនបង្ខំឲ្យគេដើរតាមគន្លងរបស់ខ្ញុំដែរ តែបើគេក្លាយជាកីឡាករបាល់ទាត់ វាប្រាកដជារឿងល្អមួយ ៉៕


ប្រភព : tribuna
Share this
Facebook
Twitter
Google+
Pinterest