trollkhmer news

ទើបតែលេងជាមួយគ្នាមិនបានប៉ុន្មានផង Marcus Rashford សរសើរ Cavani ពេញៗមាត់ថាជាកីឡាករ...

ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ១៧:០៤

ទើបតែលេងជាមួយគ្នាមិនបានប៉ុន្មានផង Marcus Rashford សរសើរ Cavani ពេញៗមាត់ថាជាកីឡាករ...



អង់គ្លេស៖ ខ្សែប្រយុទ្ធ Marcus Rashford បានថ្លែងកោតសរសើរមិត្តរួមក្រុមម្នាក់របស់គេ គឺខ្សែប្រយុទ្ធ Edinson Cavani បន្ទាប់ពី Cavani បានងើបពីកៅអីបម្រុងនិងជួយយឹតយោងក្រុម​នៅពេលប្រកួតទល់នឹង Leicester City កាលពីថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យកន្លងទៅ ដោយក្រុមបិសាចក្រហមលេងបានត្រឹមស្មើ ទល់នឹង ជាមួយ Leicester City


Rashford បាននិយាយថា Cavani ជាកីឡាករលំដាប់កំពូលនិងមិនមែនជាមនុស្សធម្មតាឡើយ គឺប្រៀបដូចមនុស្សភពផ្កាយដែលមកពីភពផ្សេងទៀតនោះឯង។ Edinson Cavani បានសម្របខ្លួនជាមួយមិត្តរួមក្រុមនៅទឹកដីកីឡដ្ឋាន Old Trafford បានលឿនណាស់ទាំងដែលគេទើបតែផ្ទេរពីក្លិបសេដ្ឋី Paris Saint-Germain មក Manchester United នៅថ្ងៃទី ខែតុលា កន្លងទៅប៉ុណ្ណោះឯង។


កុងត្រារបស់ Cavani រួមជាមួយនឹង Man UTD គឺមានរយៈពេលតែ១ឆ្នាំទេ តែអាចបន្តដល់២ឆ្នាំបាន ហើយក្នុងរដូវកាលនេះគេរកបាន៤គ្រាប់ក្នុងការបង្ហាញខ្លួនសរុប ១៣លើក ដែលភាគច្រើនលោកគ្រូបង្វឹក Ole Gunnar Solskjaer ទុកគេជាកីឡាករបម្រុង។ Cavani បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតជាលើកដំបូងបង្អស់នៅក្នុងការប្រកួតរវាង Manchester United ទល់នឹង Leicester City ដោយទាត់បាល់បញ្ជូនទៅឲ្យខ្សែបម្រើសញ្ជាតិព័រទុយកាល់ Bruno Fernandes


បន្ទាប់ពីចប់ការប្រកួត ខ្សែប្រយុទ្ធ Marcus Rashford នៅតែដក់ចិត្តនឹងភាពឆ្លៀវឆ្លាតនិងរហ័សរបស់ Cavani ទើបគេបានថ្លែងសរសើរខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្កាយនេះប្រាប់ MUTV ថា៖ គេ (Cavani) ជាកីឡាករលំដាប់កំពូល គេមានគុណភាពនៃការលេងខ្ពស់ណាស់ ខ្ញុំគិតថាគេនេះហើយជាអ្នកនាំពួកយើងទៅរកភាពអស្ចារ្យមួយ ​ដូចពួកយើងបានឆ្លងទៅភពមួយផ្សេងទៀតអ៊ីចឹង ហើយនោះជាភាពខុសប្លែកមួយ ដែលក្រុមយើងមិន​ធ្លាប់ជួប។ វាពិតជាប្រសើរណាស់ដែលបានលេងជាមួយគេនិងបានឃើញគេស៊ុតបញ្ចូលទី ព្រមទាំងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម ហើយខ្ញុំមានអារម្មណ៍ថាពួកយើងគួរតែបន្តធ្វើបែបនេះទៀត។




ប្រភព​ : Goal.com