trollkhmer news

អ្វីដែលទស្សនិកជន ទន្ទឹងរង់ចាំទស្សនារឿង "អធិដ្ឋានស្នេហ៍" នឹងចាក់ផ្សាយក្នុងពេលឆាប់ៗនេះ!

ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ០៩:០៧

អ្វីដែលទស្សនិកជន ទន្ទឹងរង់ចាំទស្សនារឿង "អធិដ្ឋានស្នេហ៍" នឹងចាក់ផ្សាយក្នុងពេលឆាប់ៗនេះ!

កម្សាន្ត៖ ភាពយន្តភាគបុរាណខ្មែរ ដ៏ល្អឯកសម្រាប់ដើមឆ្នាំ២០២១ រឿង "អធិដ្ឋានស្នេហ៍" របស់ស្ថានីយទូរទស្សន៍ CTN ជារឿងភាគបុរាណខ្មែរមួយដែលត្រូវបានសម្រិតសម្រាំងបានយ៉ាងល្អឥតខ្ចោះ ទាំងបច្ចេកទេសថតទាំងតួអង្គសម្តែង។

រឿងភាគបុរាណខ្មែរមួយនេះ ក៏មានការចូលរួមពីសំណាក់តារាសម្តែងល្បីៗ និងតារាសម្តែងពន្លកថ្មី ហើយក៏ជារឿងភាគបុរាណខ្មែរ ដែលមានការឈ្នានីស គំនុំសងសឹក ប្រើគ្រប់ល្បិចកល តាមបំបែកគូស្នេហ៍មួយគូនេះ  មិនឱ្យជួបគ្នា តើជាចុងក្រោយនឹងក្លាយទៅជាយ៉ាងណា?



គ្រប់ឈុតឆាកនៃសាច់រឿង "អធិដ្ឋានស្នេហ៍" ទស្សនាហើយ គឺធ្វើឱ្យទស្សនិកជន ដកចិត្តមិនបាននោះទេ ព្រោះការសម្តែងរបស់តួអង្គនីមួយៗ គឺគាត់បានប្រឹងសម្តែងអស់ពីកម្លាំងកាយចិត្ត ធ្វើយ៉ាងណាឱ្យប្លង់ថតនីមួយៗ នៃសាច់រឿងមានភាពរស់រវើក ហើយទស្សនិកជនទស្សនាហើយប្រាកដជាស្រក់ទឹកភ្នែក ព្រោះឈុតនីមួយៗ សុទ្ធតែជាឈុតកម្សត់៕

ចង់ដឹងកាន់តែច្បាស់ សូមរង់ចាំទស្សនាភាពយន្តភាគបុរាណខ្មែររឿង "អធិដ្ឋានស្នេហ៍" ដែលនឹងធ្វើការចាក់ផ្សាយជូនទស្សនា តាមរយៈកញ្ចក់ទូរទស្សន៍ CTN និង Page CTN នៅក្នុងពេលឆាប់ៗនេះ៕



អត្ថបទ៖ ឡុង រតនា