trollkhmer news

Kai បានលើកយកបទចម្រៀង “ខ្យល់” មកបកស្រាយជាថ្មីក្នុងបរិយាកាសមួយប្លែក

ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ១០:៣៤

Kai បានលើកយកបទចម្រៀង “ខ្យល់” មកបកស្រាយជាថ្មីក្នុងបរិយាកាសមួយប្លែក

កម្សាន្ត៖ តើប្រិយមិត្តធ្លាប់បានស្ដាប់បទចម្រៀងមួយបទរបស់ Kai ដែលបទចម្រៀងនោះមាននៅក្នុងខែ្សភាពយន្តខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍ CTN គឺ "ទេពធីតាព្កុលមាស" ដែរ ឬទេ? “ខ្យល់” គឺជាបទចម្រៀងមួយដែលទទួលបានការចាប់អារម្មណ៍ និងគាំទ្រច្រើននៅក្នុងខ្សែភាពយន្តខាងលើ។ យ៉ាងណាមិញ ម្ដងនេះនឹងធ្វើឱ្យប្រិយមិត្តកាន់តែប្លែកភ្នែក ប្លែកអារម្មណ៍ ដោយលោក Kai បានលើកបទចម្រៀង “ខ្យល់” មកបកស្រាយនៅក្នុងបរិយាយកាសមួយថ្មី។



ដៃកាន់ហ្គីតា និងអង្គុយលើកៅអីមុខក្បាលមេក្រូ អមដោយទឹកបឹងនៅពីក្រោយ និងបរិយាយធម្មជាតិជុំវិញ លោក Kai បានបង្ហើរសំនៀងមួយៗ យ៉ាងស្រទន់ ពីរោះពិសារៀបរាប់អំពីអារម្មណ៍លួចស្រឡាញ់នារីដ៏ស្រស់សោភាម្នាក់។ នៅពេលបានស្ដាប់ហើយ ពិតជាមានអារម្មណ៍ធូរស្រាល រំសាយអស់ទុក្ខកង្វល់។



គ្រាន់តែរៀបរាប់បន្តិច ប្រិយមិត្តក៏ចង់ទទួលស្ដាប់ហើយមែនឬទេ? អ៊ីចឹង ប្រិយមិត្តអាចស្ដាប់បទចម្រៀងមួយបទនេះបាននៅលើកញ្ចក់ទូរទស្សន៍ MyTV ក្នុងកម្មវិធី MyTV Play នៅសប្ដាហ៍នេះ ហើយប្រិយមិត្តក៏អាចចូលទៅស្ដាប់នៅលើបណ្ដាញសង្គមផ្លូវការណ៍របស់ MyTV Play បានដូចគ្នា ដែលមានដូចជា Facebook, Instagram និងជាពិសេស Youtube ហើយកុំភ្លេច Follow ក៏ដូចជា Subscribe ម្នាក់មួយ ដើម្បីទទួលបានបចម្រៀងថ្មី និងពីរោះជាបន្តបន្ទាប់ទៀត៕