trollkhmer news
មានតែកីឡាករ ៧នាក់នេះប៉ុណ្ណោះ ដែលរកបានគ្រាប់បាល់ hat-Tricks ក្នុងវគ្គជម្រុះ Champions League
ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ១១:៥៣

បរទេស៖ មានកីឡាករជាច្រើនដែលកម្ររកបានគ្រាប់ hat trick ច្រើននៅក្នុងការប្រកួត UEFA Champions League នេះណាស់ ។ នៅថ្ងៃទី ១៨ ខែកញ្ញាឆ្នាំ ២០១៨ កីឡាករ Lionel Messi បានបំបែកកំណត់ត្រារបស់កីឡាករ Cristiano Ronaldo ហើយបានក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេបំផុតក្នុងពានរង្វាន់ UEFA Champions League បើនិយាយ ពីចំនួននៃការស៊ុតបាល់បញ្ចូលទី Double hat-tricks ។


ក្នុងនោះក៏មានកីឡាករមកពីលីគផ្សេងៗផងដែរ Lewandowski កីឡាកររបស់ក្លិប Bayern Munich ក៏រកបានគ្រាប់បាល់ hat-tricks គួសម ចំណែកក្លិប PSG នោះគឺ Neymar ទើបតែធ្វើបានយប់មិញនេះ និង Barcelona មាន Lionel Messi មកពីលីគអុីតាលីអតីតកីឡាករក្លិបបាល់ទាត់ AC Milan កីឡាករ Filippo Inzaghi មកពីលីគបាល់ទាត់អាឡឺម៉ង់មានកីឡាករ Mario Gómez។ តោះមកស្គាល់កីឡាករទាំង ៧នាក់ ដែលរកបានគ្រាប់បាល់បានបីគ្រាប់នៅក្របខណ្ឌ UEFA Champions League ៖
១. កីឡាករ Lionel Messi រកគ្រាប់បាល់ hat-tricks បាន ៨ដង

២. កីឡាករ Cristiano Ronaldo រកគ្រាប់បាល់ hat-tricks បាន ៨ដង

៣. កីឡាករ Robert Lewandowski រកគ្រាប់បាល់ hat-tricks បាន ៣ដង

៤. កីឡាករ Mario Gómez រកគ្រាប់បាល់ hat-tricks បាន ៣ដង

៥. កីឡាករ Filippo Inzaghi រកគ្រាប់បាល់ hat-tricks បាន ៣ដង

៦. កីឡាករ Luiz Adriano រកគ្រាប់បាល់ hat-tricks បាន ៣ដង

៧. កីឡាករ Neymar រកគ្រាប់បាល់ hat-tricks បាន ៣ដង

ប្រភព : 90min
Share this
Facebook
Twitter
Google+
Pinterest
ព័ត៌មានផ្សេងទៀត