trollkhmer news
Salah បំបែកឯតទគ្គកម្មថ្មីឲក្លិបបាល់ទាត់ហង្សក្រហម Liverpool នៅ Champions League
ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ១០:៤៩

អាហ្សីប៖ បន្ទាប់ពីរកបាន១គ្រាប់ក្នុងជំនួបស្មើ១-១នៅទឹកដី FC Midtjylland កាលពីយប់ថ្ងៃពុធ ទី៩ ខែធ្នូកន្លង ខ្សែប្រយុទ្ធឆ្នើមអេហ្ស៊ីបលោក Mohamed Salah បានក្លាយជាម្ចាស់ឯតទគ្គកម្មគ្រាប់បាល់ច្រើនបំផុតសម្រាប់ក្លិប Liverpool ក្នុងពាន UEFA Champions League។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNN។

នៅមុនប៉ះ Midtjylland ក្រុមរបស់លោក Jurgen Klopp ធានាបានកៅអីវគ្គ ១៦ក្រុមចុងក្រោយស្រាប់ទៅហើយ ប៉ុន្តែពួកគេបានចាប់ផ្ដើមយ៉ាងឥតខ្ចោះនៃការប្រកួតបង្ហើយពូល D ដោយ Salah បានស៊ុតគ្រាប់នាំមុខតាំងពីវិនាទី៥៥។ នេះជាគ្រាប់បាល់ទី២២ របស់ Salah ក្នុងពាន UCL ដែលវ៉ាលើសកំណត់ត្រាវីរបុរស Steven Gerrard។ លើសពីនេះ វាជាគ្រាប់បាល់លឿនបំផុតដែលក្រុមហង្សក្រហមរកបានក្នុងពានក្លិបអាជីពទ្វីបអឺរ៉ុបលំដាប់កំពូលនេះ។

ខ្សែប្រយុទ្ធឆ្នើម Mohamed Salah ត្រូវបានលោក Jurgen Klopp សរសើរថា ជាកីឡាករដ៏វិសេសវិសាលពិតៗ។ លោក Jurgen Klopp បន្តថា តាំងពីលោកបានធ្វើការជាមួយ Salah មក អ្វីៗដំណើរការល្អណាស់សម្រាប់ក្លិប Liverpool៕
ប្រភព : CNN
Share this
Facebook
Twitter
Google+
Pinterest
ព័ត៌មានផ្សេងទៀត