trollkhmer news

Manchester United ធ្លាក់ចេញពី Champions League បានធ្វើឲ្យខាតបង់ក្នុងទំហំទឹកប្រាក់ចំនួន…

ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ១៧:១២

Manchester United ធ្លាក់ចេញពី Champions League បានធ្វើឲ្យខាតបង់ក្នុងទំហំទឹកប្រាក់ចំនួន…



អឺរ៉ុប៖ ការចាញ់របស់ក្លិបបិសាចក្រហម Manchester United មិនត្រឹមតែធ្វើឲ្យពួកគេខកខាន មិនបានឆ្លងទៅវគ្គ១៦ក្រុមពានរង្វាន់ Champions League នោះទេ ថែមទាំងធ្វើឲ្យពួកគេ ខាតបង់ចំណូលទៀតផង។



Man UTD ត្រូវការតែពិន្ទុប៉ុណ្ណោះ ដើម្បីឆ្លងផុតវគ្គចែកពូល តែជាអកុសលពួកគេមិនអាចធ្វើបាន នៅប្រកួតបិទឆាក តទល់នឹងក្រុមជើងខ្លាំងអាល្លឺម៉ង់ RB Leipzig ដោយបរាជ័យក្នុងលទ្ធផល ប្រផិតប្រផើយ ទល់នឹង។ ខណៈលទ្ធផលនេះ បានរុញ Leipzig ឡើងទៅវគ្គ១៦ក្រុម ចំណែកឯ Man UTD ត្រូវធ្លាក់មកលេងព្រឹត្តិការណ៍ Europa League 


ជាមួយគ្នានេះ បើយោងតាមរបាយការណ៍របស់កាសែត Daily Mail ការខកខានឡើងទៅវគ្គ១៦ក្រុម បានធ្វើឲ្យក្លិបបិសាចក្រហម ខាតបង់ប្រាក់ជាអប្បបរមា ចំនួន ៨,៦លានផោន (ឬប្រមាណ ១១លានដុល្លារ)។ ហើយប្រសិនបើក្រុមលោក Solskjaer អាចលើកពានរង្វាន់ Europa League នោះ Man UTD នឹងទទួលបានត្រឹម១២,៦លានផោនប៉ុណ្ណោះ (ឬប្រហែល ១៦លានដុល្លារ)


គួរបញ្ជាក់ដែរថា សម្រាប់ព្រឹត្តិការណំ៍ Champions League ក្រុមជើងឯកទទួលបានប្រាក់រង្វាន់ដល់ទៅ ៦០លានផោនឯណោះ ខណៈចំនួនទឹកប្រាក់នេះ នៅមិនទាន់បានបូកបញ្ចូលនឹងប្រាក់បន្ថែមលើកទឹកចិត្តផ្សេងៗទៀតនោះទេ។ ហើយបច្ចុប្បន្នក្រុមដែលបានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយរួមមាន Real Madrid, Borussia Monchengladbach, Atalanta, At.Madrid, Barcelona, Bayern Munich, Chelsea, Borussia Dortmund, Juventus, Lazio, RB Leipzig, Liverpool, Manchester City, Paris Saint-Germain, FC Porto និង Sevilla៕



ប្រភព​ : Dailymail