trollkhmer news
Neymar ជាកីឡាករដំបូងដែលរកបាន ២០គ្រាប់ ឲ្យក្លិបពីរផ្សេងគ្នាក្នុង Champions League សម្រាប់ PSG និង Barcelona
ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ១៦:១៤


បរទេស៖ Neymar រកបាន ២០គ្រាប់ សម្រាប់ក្លិបពីរផ្សេងគ្នា ក្នុងនាមជាកីឡាករថ្លៃជាងគេលើលោក។ លេងឲ្យក្លិប Barcelona បាន ៤០ប្រកួត រកគ្រាប់បាល់បានចំនួន ២១គ្រាប់ និងជួយរកគ្រាប់បាល់ឲ្យមិត្តរួមក្រុមស៊ុតបាន ១៥ដង ពេលនៅ Barca ។

ចំណែកនៅក្លិប PSG វិញ Neymar ក៏ធ្វើបានល្អណាស់ដែរ រកបានច្រើនមិនចាញ់កាលនៅ Barcelona ប៉ុន្មានទេ ការចែកបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន ៩ដង ស៊ុតបាន ២០គ្រាប់ ប្រកួតបានតែ ២៥ដងទេ តែស៊ុតបានលើសកាលនៅ Barcelona ឆ្ងាយណាស់។
Neymar លេងនៅ Champions League សម្រាប់ក្លិប Barcelona៖

-ប្រកួតបាន ៤០ដង
-ស៊ុតបាន ២១គ្រាប់
-ជួយរកគ្រាប់បាល់ឲស៊ុត ១៥ដង
Neymar លេងនៅ Champions League ឲក្លិប PSG៖

-ប្រកួតបាន ២៥ដង
-ស៊ុតបាន ២០គ្រាប់
-ជួយរកគ្រាប់បាល់ឲស៊ុត ៩ដង៕
ប្រភព : UEFA.com
Share this
Facebook
Twitter
Google+
Pinterest
ព័ត៌មានផ្សេងទៀត