trollkhmer news

ឡើងហើយ! ទីបំផុតក្លិបបាល់ទាត់ Real Madrid ឡើងវគ្គ១៦ក្រុម Champions League

ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ១១:៣០

ឡើងហើយ! ទីបំផុតក្លិបបាល់ទាត់ Real Madrid ឡើងវគ្គ១៦ក្រុម Champions League



ក្រុមអធិរាជស Real Madrid បានកក់កៅអីឡើងវគ្គ១៦ក្រុមចុងក្រោយ Champion League ក្រោយកីឡាករ Benzema រកបាន២គ្រាប់ម្នាក់ឯង ក្នុងជំនួបជ័យជម្នះលើក្រុម Borussia M'gladbach ក្នុងលទ្ធផល 2-0


ការប្រកួតចាប់ផ្តើមឡើងដោយ ក្រុម Real Madrid ធ្វើការសម្រុកជាខ្លាំងនៅតង់ទី ដើម្បីទាមទារគ្រាប់បាល់ជាចាំបាច់ដើម្បីធានាកៅអីទៅកាន់វគ្គបន្ទាប់។ ការប្រកួតចាប់ផ្តើមបានត្រឹម៩នាទី ក្រុម Real Madrid ក៏អាចបំប៉ោងសំណាញ់ទីគូប្រកួតបាន ដោយកីឡាករពាក់អាវលេខ៩ Karim Benzema ក្រោយពីមានការបញ្ជូនបាល់យ៉ាងល្អពីសំណាក់មិត្តរួមក្រុម។



Real Madrid កាន់តែមានទឹកមាត់លេបក្រោយមានគ្រាប់បាល់នាំមុខ និងកាន់តែមានកម្លាំងក្នុងការសម្រុកបន្ត រហូតដល់នាទីទី ៣២ កីឡាករ Benzema ដដែលក៏បានទំលុះសំណាញ់ទីក្រុម Borussia M'gladbach បានមួយគ្រាប់ទៀត ធ្វើឲ្យ Real Madrid បន្តគ្រាប់បាល់នាំមុខ ទល់នឹង រហូតដល់ចប់តង់ទី


ឈានចូលតង់ទី ក្រុមទាំងហាក់ដាក់សម្ពាធលើគ្នាទៅវិញទៅមក ដើម្បីទាមទារគ្រាប់បាល់រៀងៗខ្លួន តែរយៈពេល ៤៥នាទី មិនមានក្រុមណាអាចរកគ្រាប់បាល់បានឡើយ ដែលលទ្ធផលទល់នឹងនេះរក្សារហូតដល់ចប់ការប្រកួត។ គួរបញ្ជាក់ផងដែរថា ក្រោយជ័យជម្បះនេះ Real Madrid បានកៅអីឡើងវគ្គ១៦ក្រុម ដោយឈរលេខក្នុងពូល B ខណៈ Borussia M'gladbach ឈរលេខ



ប្រភព​ : Real Madrid