trollkhmer news

ទីបំផុត Mbappe បំបែកបានកំណត់ត្រារបស់ Messi នៅ Champions League

ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ១១:១៥

ទីបំផុត Mbappe បំបែកបានកំណត់ត្រារបស់ Messi នៅ Champions League



គ្រាប់បាល់១គ្រាប់របស់ Mbappe ទល់នឹង Istanbul Basaksehir ធ្វើឲ្យកីឡាករឆ្នើមវ័យក្មេងសញ្ជាតិបារាំងរូបនេះបែកកំណត់ត្រាក្លាយជាកីឡាករក្មេងបំផុត ដែលអាចរកគ្រាប់បាល់បាន ២០គ្រាប់នៅ Champion League


កីឡាករឆ្នើមវ័យក្មេងសញ្ជាតិបារាំង Mbappe បានរកគ្រាប់បាល់ទី២០ របស់ខ្លួននៅ Champion League ដោយស៊ុតបាល់ពិន័យ១១ម៉ែត្រឲ្យ PSG នៅនាទីទី៤២ ក្នុងប្រកួតជ័យជម្នះទល់នឹង លើក្រុម Istanbul Basaksehir


គ្រាប់បាល់នេះបានធ្វើឲ្យរូបគេបំបែកកំណត់ត្រារបស់តារាឆ្នើមសញ្ជាតិអាហ្សង់ទី Leonel Messi ក្នុងនាមជាកីឡាករក្មេងបំផុត ដែលទម្លាយសំណាញ់ទីបាន២០គ្រាប់នៅ Champion League ។ 


ក្នុងវ័យត្រឹម២១ឆ្នាំ Mbappe បានបំបែកកំណត់ត្រារបស់ Messi ដោយរកបានគ្រាប់បាល់២០គ្រាប់ ក្នុងវ័យ២១ឆ្នាំ និង ៣៥៥ថ្ងៃ ខណៈ Messi រកបាន២០គ្រាប់ក្នុងវ័យ ២២ឆ្នាំ និង ២៦៧ថ្ងៃ។ មិនតែប៉ុណ្ណោះកីឡាករវ័យក្មេង Mbappe ក៏បានបំបែកកំណត់ត្រារបស់អតីតវីរបុរសរបស់ Real Madrid លោក Raul ដែលបានរកបានគ្រាប់បាល់២០គ្រាប់ក្នុងវ័យ២២ឆ្នាំ និង ២៩៧ថ្ងៃ និង Alessandro del Piero រកបាន២០គ្រាប់ក្នុងវ័យ២៣ឆ្នាំ និង ១៥៧ថ្ងៃ ចំណែក Benzema រកបាន២០គ្រាប់នៅ Champion League ក្នុងវ័យ២៣ឆ្នាំ និង ២៨៣ថ្ងៃ



ប្រភព​ : UEFA.com