trollkhmer news
រកឃើញក្រុមឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ Champions League ហើយ
ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ១០:៥៤

ការប្រកួតពានរង្វាន់ Champions League វគ្គសន្សំពិន្ទុបានបញ្ចប់គ្រប់ប្រកួតរួចរាល់ទាំង៨ពូល។ ក្នុងនោះគេរកបានក្រុមទាំងអស់ដែលបានឈានជើងចូលវគ្គ១៦ក្រុមចុងក្រោយ។ ក្រុមមកពីអង់គ្លេសអាចនិយាយបានថា ធ្វើបានល្អជាងគេពោលមាន៣ក្រុមបានឆ្លងចូលវគ្គ១៦ក្រុម ខណៈពួកគេសុទ្ធតែជាម្ចាស់លេខ១ក្នុងពូល។ ក្រុមទាំង៣រួមមាន Manchester City, Liverpool និង Chelsea។ Manchester United បានធ្លាក់ចេញពីការប្រកួតបាត់ទៅហើយ ក្រោយចាញ់ ប្រកួតនៅណាត់ចុងក្រោយ។ ខាងក្រោមជាក្រុមទាំងអស់ដែលបានឈានទៅវគ្គ១៦ក្រុមចុងក្រោយ
ក្រុមលេខ១ក្នុងពូល
-Bayern Munich
-Real Madrid
-Manchester City
-Liverpool
-Chelsea
-Dortmund
-Juventus
-PSG
ក្រុមលេខ២ក្នុងពូល
-Atletico Madrid
-Borussia Monchenglabach
-Porto
-Atlanta
-Sevilla
-Lazio
-Barcelona
-RB Leiqzig៕

ប្រភព : UEFA.com
Share this
Facebook
Twitter
Google+
Pinterest
ព័ត៌មានផ្សេងទៀត