trollkhmer news

“សង្គ្រាមតារា” នឹងចូលខ្លួនមកបើកកកាយធាតុពិតនៅពីក្រោយកាមេរ៉ាពីទំនាក់ទំនងរបស់អ្នកសិល្បៈ

ថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ១៤:៥១

“សង្គ្រាមតារា” នឹងចូលខ្លួនមកបើកកកាយធាតុពិតនៅពីក្រោយកាមេរ៉ាពីទំនាក់ទំនងរបស់អ្នកសិល្បៈ

កម្សាន្ត៖ រាល់សង្គ្រាមទាំងអស់កើតឡើងតែងធ្វើឱ្យភាគីម្ខាងចាញ់ និងភាគីម្ខាងទៀតឈ្នះ អាស្រ័យទៅលើបញ្ញា និងយុទ្ធសាស្ត្រដែលពួកគេប្រើមកទប់ទល់។ យ៉ាងណាមិញ បើងាកមកមើលសង្គ្រាមនៅក្នុងពិភពសិល្បៈវិញ ក៏រំជួយមិនស្ទើរដែរ នៅពេលដែលពួកគេសុទ្ធសឹងតែជាមនុស្សសាធារណៈដែលមានអ្នកស្គាល់ជាច្រើន។

ដើម្បីបម្រើចក្ខុអារម្មណ៍ដល់ទស្សនិកជនដែលតែងគាំទ្រភាពយន្តដែលធ្លាប់បានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ CTN កន្លងមក ពេលនេះភាពយន្តថៃ “សង្គ្រាមតារា” នឹងចូលមកបម្រើអារម្មណ៍ទស្សនិកជនឱ្យកាន់តែជក់ចិត្តសាជាថ្មី ដែលសាច់រឿង បានឆ្លុះបញ្ចាំងពីទំនាក់ទំនងតារា និងការរាប់អានគ្នាក្នុងវិស័យសិល្បៈជាក់ស្តែង មិនដូចអ្វីដែលគ្រប់គ្នាបានឃើញឡើយ។ ជាធម្មតា ភាពរួសរាយរាក់ទាក់ដាក់គ្នាគឺមានតែនៅចំពោះមុខទស្សនិកជនប៉ុណ្ណោះ តែនៅពីក្រោយខ្នងជាក់ស្តែងវិញ គឺពោរពេញទៅដោយជម្លោះ ល្បិចកិចកលឥតស្រាកស្រាន្ត។

វិវាទរវាងតារាៗ បានបណ្តាលឱ្យមានបញ្ហាធ្ងន់ធ្ងរនឹកស្មានមិនដល់ ហើយសាច់រឿងទាំងមូល នឹងចូលខ្លួនមកបង្ហាញនៅក្នុងភាពយន្តថៃ “សង្គ្រាមតារា” ដែលមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ និងផេក CTN រៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ១២ ថ្ងៃត្រង់។ ដូចនេះ ចង់ដឹងថា ពិភពដែលទស្សនិកជនធ្លាប់តែឃើញស្នាមញញឹមដាក់គ្នា នឹងប្រែក្លាយទៅជាយ៉ាងណានៅពីក្រោយកាមេរ៉ា កុំភ្លេចតាមដានទស្សនាទាំងអស់គ្នា៕



អត្ថបទ៖ គង់ ចាន់ស្រីនុច