trollkhmer news

​លទ្ធផល​​ការចាប់ឆ្នោតសម្រាប់វគ្គ​​ជម្រុះ​តាមពូល ​FIFA ​World ​Cup ​2022​

ថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ១០:២០

​លទ្ធផល​​ការចាប់ឆ្នោតសម្រាប់វគ្គ​​ជម្រុះ​តាមពូល ​FIFA ​World ​Cup ​2022​



ការចាប់ឆ្នោតសម្រាប់វគ្គជម្រុះ FIFA World Cup 2022 ទើបតែត្រូវបានបញ្ចប់នៅក្រុង Zurich ប្រទេសស្វីស ដើម្បី​ឆ្ពោះ​ទៅរកកម្មវិធីប្រកួតផ្ដាច់ព្រ័តនៅប្រទេសកាតា។


ក្រុមជម្រើសជាតិអង់គ្លេស នឹងត្រូវឆ្លងកាត់ដំណើរដ៏លំបាកមួយ បន្ទាប់ពីចាប់ឆ្នោតត្រូវប្រកួតជាមួយនឹងក្រុមជម្រើស​ជាតិប៉ូឡូញ។ ក្រុមទាំងពីរមានប្រវត្តិប៉ះគ្នា ក្នុងវគ្គជម្រុះ FIFA World Cup ចំនួន៥លើក គឺនៅឆ្នាំ ១៩៧៤, ១៩៩០, ១៩៩៤, ២០០៦ និង ២០១៤ ហើយក៏ធ្លាប់ប៉ះគ្នា ក្នុងកម្មវិធីប្រកួតផ្ដាច់ព្រ័តនៅឆ្នាំ១៩៨៦ ក្នុងប្រទេសម៉ិកស៊ីកូ​ផងដែរ។


បច្ចុប្បន្ននេះអាចនិយាយបានថា ក្រុមជម្រើសជាតិប៉ូឡូញ គឺជាក្រុមដ៏ល្អមួយ ដ្បិតគេមានខ្សែប្រយុទ្ធឆ្នើម Robert Lewandowski ជាខ្សែប្រយុទ្ធជួរមុខ។ យោងតាមស្ថិតិកាលពីដើមរដូវកាលមុន Lewandowski សុ៊តបញ្ចូលទីបាន ៧០គ្រាប់ ក្នុងការបង្ហាញខ្លួន ៦០លើកឲ្យក្រុមជើងឯកលីគកំពូល Bundesliga របស់អាល្លឺម៉ង់ Bayern Munich


អង់គ្លេសនឹងត្រូវប្រកួតសត្រូវចាស់មួយទៀត ដែលធ្លាប់បង្កើតកំណត់ត្រាមួយឲ្យក្រុមរបស់ខ្លួន គឺកំណត់ត្រារបូត​គ្រាប់​បាល់​លឿនបំផុត ត្រឹមរយៈពេល ៨.៣វិនាទី គឺសានម៉ារីណូ តែសំណាងល្អ ដ្បិតក្នុងជំនួបនៅឆ្នាំ១៩៩៣នោះ អង់គ្លេស​បាន​វាយបកយកឈ្នះ សានម៉ារីណូ យ៉ាងចាស់ដៃ ដោយលទ្ធផល ៧-១


ក្រុមជម្រើសជាតិវេលស៍ ក៏ត្រូវជួបប្រកួតជាមួយសត្រូវចាស់ គឺក្រុមបីសាចក្រហម បែលហ្សិក ដែលកំពុងឈរលេខ នៅក្នុងតារាងចំណាត់ថ្នាក់របស់ FIFA (FIFA World Ranking) ដែរ ប៉ុន្តែ អនុស្សាវរីយ៍វាយបកយក​ឈ្នះក្រុម​បែល​ហ្សិក ៣-១ ក្នុងជំនួបរបស់ក្រុមទាំងពីរ ក្នុងការប្រកួតឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តពានរង្វាន់ទ្វីបអឺរ៉ុបឆ្នាំ២០១៦ ហាក់នៅស្រស់ៗនៅឡើយ។ ចំណែកក្រុមអៀកឡង់ខាងជើង ក៏មានឱកាសសងសឹកសត្រូវចាស់ ស្វីស ដែលធ្លាប់ទម្លាក់គេមិនឲ្យឡើងទៅ​កាន់​វគ្គផ្ដាច់ព្រ័ត FIFA World Cup 2018 ទាំងប្រផិតប្រផើយ ១-០


លទ្ធផលចាប់ឆ្នោតសរុបរួមសម្រាប់តំបន់អឺរ៉ុប ក្នុងការប្រកួតជម្រុះ FIFA World Cup 2022 ៖

Group A: Portugal, Serbia, Republic of Ireland, Luxembourg, Azerbaijan

Group B: Spain, Sweden, Greece, Georgia, Kosovo

Group C: Italy, Switzerland, Northern Ireland, Bulgaria, Lithuania

Group D: France, Ukraine, Finland, Bosnia and Herzegovina, Kazakhstan

Group E: Belgium, Wales, Czech Republic, Belarus, Estonia

Group F: Denmark, Austria, Scotland, Israel, Faroe Islands, Moldova

Group G: Netherlands, Turkey, Norway, Montenegro, Latvia, Gibraltar

Group H: Croatia, Slovakia, Russia, Slovenia, Cyprus, Malta

Group I: England, Poland, Hungary, Albania, Andorra, San Marino

Group J: Germany, Romania, Iceland, North Macedonia, Armenia, Liechtenstein៕




ប្រភព​ : FIFA