trollkhmer news
អ្នកគាំទ្រនាំគ្នាធ្វើរឿងមួយនេះដាក់វិញពេលមិនឃើញ Jin នៅក្នុងរូបថតជាក្រុមរបស់ BTS ក្នុងកម្មវិធី MAMA 2020
ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ១១:២៧



កូរ៉េខាងត្បូង៖ នៅពេលដែលត្រូវប្រកាសពាន 2020 Mnet Asian Music Awards (MAMA) ពួកគេបានធ្វើឱ្យមានកំហុសដោយអចេតនាដោយមិនបានបញ្ចូលរូបរបស់ Jin ទៅក្នុងរូបថតជាក្រុមរបស់ BTS នោះទេ នៅពេលភ្លាមៗដែលអ្នកគាំទ្របានសង្កេតឃើញថារូបនោះមានសមាជិកតែ៦នាក់នោះ ពួកគេក៏ចាប់ផ្តើមនៅមិនសុខភ្លាម។

ហើយភ្លាមនោះក៏មានអ្នកគាំទ្រម្នាក់បានលើកឡើងថា «វាអាចកែបានមុននឹងបណ្តោយឱ្យរូបនោះចេញមក» នេះបើ យោងតាមរូបដែលគេត្រូវបានយកមកអេឌីតនេះ «មើលទៅប្រហែលមកពីទំហំសម្រាប់ដាក់រូបវាតូចពេក ហើយពួកគេ ក៏យករូបដើមដែលមានសមាជិកទាំង៧មកដាក់តែម្តង ខ្ញុំមិនយល់សោះម៉េចបានជាពួកគេគិតថាមិនអី នៅពេលដែល មានតែសមាជិកតែ៦នាក់បែបនេះ?»

ហើយនេះមិនមែនជាលើកទីមួយសម្រាប់ Jin នោះដែរ ព្រោះកាលពីឆ្នាំ ២០១៩ នៅក្នុង VCR របស់ MAMA រូបភាពរបស់ Jin ក៏មិនត្រូវបានដាក់បញ្ចូលដែរ។ អ្នកគាំទ្រចាប់ផ្តើមនាំគ្នាបង្ហោះនៅលើបណ្តាញ Twitter ថា “BTS IS 7” ដើម្បីរម្លឹកដល់ MAMA ថា BTS មាន សមាជិកទាំងអស់៧នាក់ ហើយពួកគេក៏ត្រូវការឳ្យ Mnet ចេញមកសូមទោសផងដែរចំពោះកំហុសដដែលៗបែបនេះ ផងដែរ៕
ប្រភព : koreaboo
Share this
Facebook
Twitter
Google+
Pinterest
ព័ត៌មានផ្សេងទៀត