trollkhmer news

កំណត់ត្រាប្រវត្តិសាស្រ្តថ្មីក្នុងកម្មវិធី MAMA យប់មិញ BTS ប្រមូលពានបាន៩ ច្រើនជាងគេ

ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ០៩:៤១

កំណត់ត្រាប្រវត្តិសាស្រ្តថ្មីក្នុងកម្មវិធី MAMA យប់មិញ BTS ប្រមូលពានបាន៩ ច្រើនជាងគេ



កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ខែ ធ្នូ ម្សិលមិញនេះ វត្តមានរបស់ BTS បានធ្វើឲ្យកម្មវិធី 2020 Mnet Asian Music Awards ខ្នាតយក្សមួយនេះកាន់តែល្បីកក្រើកនៅទូទាំងពិភពលោក។ សូមបញ្ជាក់ផងដែរថា ក្រៅពីការសម្ដែងដ៏អស្ចារ្យ និងការបង្ហាញ Concept ប្លែកភ្នែករបស់ក្រុមចម្រៀងល្បីមួយនេះ ពួកគេថែមទាំងបានប្រមូលពានរង្វាន់ច្រើនជាងគេពីកម្មវិធី MAMA នេះផងដែរ។ នេះជាគឺជាកំណត់ត្រាប្រវត្តិសាស្រ្តថ្មីមួយទៀតដែល BTS ទទួលបានក្នុងឆ្នាំ២០២០ នេះ៕



ជាក់ស្ដែង ពានរង្វាន់ដែល BTS ទទួលបាន ក្នុងកម្មវិធី MAMA យប់មិញនេះ រួមមាន ៖


១. ពាន Artist of the Year (Daesang) សម្រាប់អាល់ប៊ុម Map of the Soul: 7


២. ពាន Song of the Year (Daesang) សម្រាប់បទ Dynamite


៣. ពាន Album of the Year (Daesang) សម្រាប់អាល់ប៊ុម Map of the Soul: 7


៤. ពាន Worldwide Icon of the Year


៥. ពាន Best Male Group


៦. ពាន Best Music Video សម្រាប់បទ Dynamite                                            


៧. ពាន Best Dance Performance Male Group សម្រាប់បទ Dynamite


៨. ពាន Worldwide Fans' Choice Top 10


៩. ពាន 2020 Visionary




ប្រភព​ : koreaboo