trollkhmer news
អស់ស្ទះទិដ្ឋភាពខាងក្នុងយន្តហោះតម្លៃ ៧៣លានដុល្លារ របស់តារាម៉ូដែលលំដាប់សេដ្ឋី Kylie Jenner
ថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ១០:៥៩


បរទេស៖ កាលពីដើមឆ្នាំនេះ មានគេរាយការណ៍មកថា តារាម៉ូដែលលំដាប់សេដ្ឋី Kylie Jenner បានចាយលុយលើយន្តហោះឯកជនផ្ទាល់ខ្លួនរបស់នាងគឺ Global Express ជាក់ស្តែងយោងទៅតាមកាសែត The Sun វាមានតំលៃរហូតដល់ ៧២,៨ លានដុល្លារ គឺជាយន្ដហោះខ្នាតធំបង្គួរមួយ។

ទៀតសោត បន្ទាប់ពីទិញរួច Kylie បានតុបតែងយន្តហោះ មានឆ្នូតពណ៌ផ្កាឈូក ឲ្យស៊ីគ្នា នឹងពណ៌ ដែលជាអត្តសញាត្តិនៃផលិតផលរបស់នាង។ មិនត្រឹមតែមាន ពណ៌ផ្កាឈូក ទាំងក្នុង និងក្រៅនោះទេ អ្នកម្តាយកូនមួយរូបនេះ ក៏បាន ដេគ័រអក្សរ «Kylie Skin» លំអរលើយន្តហោះផងដែរ បានធ្វើឲ្យមហាជនកាន់តែច្បាស់ថា យន្តហោះមួយនេះជាកម្មសិទ្ធរបស់ កូនពៅត្រកូល Kardashian។

ចំណែកឯផ្ទៃខាងក្នុង បានរចនាយ៉ាងប្រណីត សាកសមជាត្រកូល អភិជន រួមមានបន្ទប់កំសាន្ដមួយ បន្ទប់គេងធំចំនួនពីរ បូករួមបន្ទប់ទឹក មិនត្រឹមតែប៉ុណ្ណោះ ក៏មានបន្ទប់យក្សសម្រាប់ដាក់សម្លៀកបំពាក់ ស្បែកជើង និងកាបូប ថែមទាំងមានបន្ទប់មួយទៀតសម្រាប់ឥវ៉ាន់ទៀតផង។

យ៉ាងណាមិញ យោងតាមសារព័ត៌មានបានរាយការណ៍មកថា Kylie នឹងត្រូវចំណាយប្រហែល ៥លានដុល្លារ ក្នុងមួយឆ្នាំដើម្បីទូទាត់ការចំណាយទូទៅ សម្រាប់យន្តហោះមួយនេះ ក៏ប៉ុន្តែចំនួននេះមិនប្រៀបបាន នឹងប្រាក់ចំណូលដែលរូបនាងរកបាន កាលពីឆ្នាំកន្លងទៅឡើយ។

គួរបញ្ជាក់ផងដែរថា នៅលើគេហទំព័រ Forbes តារាស្រី Kylie Jenner គឺជាសិល្បៈករ ដែលរកប្រាក់បានច្រើនបំផុតនៅក្នុងពិភពសិល្បៈ ចំនួនរហូតដល់ ៥៩០លានដុល្លារ ក្នុងឆ្នាំ ២០២០ បានធ្វើឲ្យរូបនាង កើតទ្រព្យជិត ១ពាន់លានដុល្លារ នាពេលបច្ចុប្បន្ននេះ៕




ប្រភព : The Sun
Share this
Facebook
Twitter
Google+
Pinterest